ព័ត៌មាន
អាជ្ញាធរអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងហក់ឡើងជាង ១៣ម៉ែត្រ
បាត់ដំបង៖ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន១៣.៧០ម៉ែត្រ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា បានឱ្យដឹងថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងរហូតដល់១៣.៥០ ម៉ែត្រជិតដល់កម្ពស់កម្រិតដែលត្រូវប្រកាសអាសន្នគឺ១៣.៧០ ម៉ែត្រ។
លោកបន្តថា កម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារមន្រ្តីជំនាញបានបើកទ្វារទឹកទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង។
លោក ខៃ សុដា បានអំពាវនាវ ដល់ប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ខណៈមន្ទីរនឹងបន្តការតាមដានការប្រែប្រួលអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងជម្រាបជូនជាដំណឹងបន្តបន្ទាប់ទៀត។
សូមជម្រាបថា កម្ពស់ទឹកស្ទឹងហក់ឡើងខ្លាំងនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកឯកភ្នំ បានបណ្ដាលឱ្យផ្លូវ ផ្ទះ សម្បែង និងសាលារៀនមួយចំនួនក្នុងភូមិសាស្រ្តស្រុកឯកភ្នំរងការលិចលង់៕
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព