ព័ត៌មាន
សម្តេចធិបតីអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបពិភាក្សាការងារ
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកបណ្ឌិត Jason Jie Zheng ប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។
ក្រុមហ៊ុន Shanghai Spacesail Technologies គឺជាក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្សរបស់ប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះមានភាពល្បីល្បាញលើការអភិវឌ្ឍគម្រោងបណ្តាញផ្កាយរណបខ្នាតយក្ស (Qianfan ឬ Thousand Sails) ក្នុងគន្លងតារាវិថីទាប (LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិត Broadband កម្រិតល្បឿនលឿន និងសេវាទិន្នន័យគ្របដណ្តប់ទូទាំងសកលលោក ព្រមទាំងកំពុងអភិវឌ្ឍឈានមុខលើបច្ចេកវិទ្យាភ្ជាប់សេវាផ្កាយរណបផ្ទាល់ទៅកាន់ទូរសព្ទដៃ (Direct-to-Cell) ផងដែរ។





-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត