Connect with us

ព័ត៌មាន

កម្ពុជានឹងលើកយកភាពជោគជ័យនៃថ្នាល «verify.gov.kh» បង្ហាញក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ នៅខេត្តសៀមរាប

ភ្នំពេញ៖ ឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងមូលបទនៃកិច្ចប្រជុំ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» រាជរដ្ឋាភិបាលកម្ពុជានឹងលើកយកថ្នាលផ្ទៀងផ្ទាត់ឯកសារ «verify.gov.kh» ទៅចែករំលែកជាផ្លូវការ ក្នុងវេទិកាអភិបាលកិច្ចនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ថ្លែងក្នុងវេទិកាសារព័ត៌មាន លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ថ្នាលនេះត្រូវបានជ្រើសរើសដោយសារតែភាពលេចធ្លោក្នុងការឆ្លើយតបផ្ទាល់ទៅនឹងប្រធានបទនៃកិច្ចប្រជុំ និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈពានរង្វាន់អាស៊ានផ្នែកសេវាសាធារណៈ។

លោកជំទាវបានសង្កត់ធ្ងន់ថា ការបង្ហាញពីភាពជោគជ័យនៃថ្នាលដែលជាស្នាដៃរបស់កូនខ្មែរនេះ នឹងឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់ប្រតិភូអន្តរជាតិ និងបណ្តាប្រទេសដែលកំពុងស្នើសុំយកប្រព័ន្ធនេះទៅប្រើប្រាស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia