Connect with us

ព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្ត តាមវិបស្សនាញាណ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២២ ខែកកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្ត តាមវិបស្សនាញាណ នៅទីតាំងលើផ្ទៃដីទំហំជាង ៨ហិចតា ស្ថិតក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រព្រឹត្តទៅយ៉ាងឱឡារឹក អធិអធម តាមកិច្ចមង្គលដែលបានកំណត់ រួមមានពិធីក្រុងពាលី បូជាគ្រឿងសក្ការៈបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ និងម្ចាស់ទឹកដីសុំអនុញ្ញាតចាប់ផ្តើមបើកការដ្ឋានសាងសង់, ពិធីបញ្ចុះបឋមសិលា និងប្រគេនទេយ្យទានព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃចម្រើនព្រះធម៌ពហូទេវាឆ្លងបុណ្យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជាច្រើន អង្គ/នាក់។
សូមជម្រាបថា អង្គការអប់រំចិត្តវិបស្សនាញាណ បង្កើតឡើងក្នុងគោលបំណងផ្តល់នូវការបណ្តុះបណ្តាលសមាធិវិបស្សនាតាមបែប «កាយានុបស្សនាសតិដ្ឋានកាយក្នុងកាយ» ដល់សាធារណជន លើកលែងតែកុមារមានអាយុក្រោម ១៦ឆ្នាំ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ហើយក៏ទទួលស្គាល់ការចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia