ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងអ្នកនយោបាយ៖ អ្នករាយការណ៍ពិសេស UN នឹងដាក់ករណីថៃឈ្លានពានកម្ពុជាចូលក្នុងរបាយការណ៍របស់ខ្លួន
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកនយោបាយបានបង្ហាញសុទ្ធិដ្ឋនិយមថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនឹងយកបញ្ហាថៃឈ្លានពានកម្ពុជាដាក់នៅក្នុងរបាយការណ៍របស់ខ្លួនបន្ទាប់ពីបានចុះពិនិត្យមើលឃើញដោយផ្ទាល់នៅច្រកបឹងត្រកួន និងបានឃើញពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋកម្ពុជាដែលជាជនភៀសឹក។
ឯកឧត្តម ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់ BTV ថា លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានអញ្ជើញទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នឹងបញ្ចូលនៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសនៅអ្វីដែលលោកបានមើលឃើញដោយផ្ទាល់ភ្នែកតាមរយៈការចុះទៅពិនិត្យមើលដោយផ្ទាល់នេះបានឃើញពីទុក្ខលំបាកវេទនាជាពិសេសការរំលោភបំពានទៅលើសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាពីសំណាក់យោធាថៃ។ ហើយអ្នករាយការណ៍ពិសេសនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ខ្លួន ដែលរបាយការណ៍នេះនឹងត្រូវផ្សព្វផ្សាយជាអន្តរជាតិដែលនឹងបង្ហាញឲ្យឃើញថាភាគីថៃបានរំលោភបំពានមកលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងរំលោភបំពានចំពោះកាតព្វកិច្ចរបស់ថៃដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលថៃជារដ្ឋភាគីនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់ BTV ថា ឯកឧត្តមបានផ្តល់ព័ត៌មានជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីផលប៉ះពាល់ស្តីពីការឈ្លានពានរបស់ថៃមកលើបីទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ ទី១. នៅភូមិជោគជ័យ ទី២. នៅភូមិព្រៃចាន់ និងទី៣ . តំបន់បឹងត្រកូនដែលមាន៤ភូមិដែលថៃវាតទីយកដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចវិលត្រឡប់ទៅគេហដ្ឋានរបស់ពួកគាត់វិញបាន។ ហើយរាជរដ្ឋាភិបាលបានរៀបចំឲ្យរស់នៅភូមិរង់ចាំ និងការជួយសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋចំនួន ៣៣១៨គ្រួសារ ដែលនៅភូមិរង់ចាំ ដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តដោះស្រាយនិងតាមដានការងាររបស់ពួកគាត់។ ហើយរដ្ឋាភិបាលបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជាថវិកា ជួយទឹកជួយភ្លើង សេវាសុខភាពសាធារណៈ និងសេវាអប់រំ …។ល។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចុះទៅពិនិត្យមើលនៅតំបន់បឹងត្រកួនដែលយោធាថៃរាយបន្លាលួស ដាក់ទូរកុងទីន័រក្នុងទឹកដីកម្ពុជា គឺពិតជាមានសារសំខាន់និងបានដឹងការពិតនិងផ្តិតយករូបភាពជាក់ស្តែងរបស់យោធាថៃ។ ហើយអ្នករាយការណ៍ពិសេសនឹងសរសេរបញ្ហាថៃឈ្លានកម្ពុជាចូលក្នុងរបាយការណ៍របស់ខ្លួនដាក់ទៅអង្គការសហប្រជាជាតិ។ ហើយនេះបង្ហាញពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិតែម្តង។ ហើយកន្លងមកកម្ពុជាបានបង្ហាញភស្តុតាងជាច្រើនតាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ហើយសង្ឃឹមថា អ្នករាយការណ៍ពិសេសនឹងសរសេរជារបាយការណ៍បញ្ហាថៃឈ្លានពានមកលើកម្ពុជា និងជម្រុញឲ្យមនាការដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនដែលជាជនភៀសសឹកបានវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានរបស់ខ្លួនវិញ និងឲ្យភាគីថៃគោរពបទឈប់បាញ់ដែលមានជាធរមាន។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរាយការណ៍អំពីស្ថានភាពក្រោយពីមានការឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលេីកម្ពុជា ព្រមទាំង បានជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦។
បន្ទាប់ជួយបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ លោក Thomas Andrews ក៏បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់អំពីស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ជាទីតាំងមួយក្នុងចំណោមទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធយកដី ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានឃើញពីភ័ស្តុតាងជាក់ស្តែង នៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ។
សូមបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់លោក Thomas Andrews មកកាន់កម្ពុជា និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន