Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ចូល​ក្រាប​បង្គំ​គាល់​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បី​ថ្វាយ​ព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ដែល​ព្រះ​អង្គ​ទទួលបានពីសហគមន៍ Olave Baden-Powell Society (OB-PS) កាលពីពេល​ដែល​ព្រះរាជា​ណា​ចក្រកម្ពុជាទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើក​ទី​៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្ត​សៀមរាប ឆ្នាំ២០២៦ កន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានទូលថ្វាយ សម្តេចព្រះមហាក្សត្រី នូវ​របាយការណ៍​សង្ខេបអំពីវឌ្ឍនភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងរយៈពេលកន្លងមក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia