ព័ត៌មាន
មន្រ្តីជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញទីតាំងស្ល និងកែច្នៃលោហៈមួយក្នុងខេត្តកំពង់ស្ពឺ មានកម្រិតសារធាតុបំពុលខ្យល់ខ្ពស់ប៉ះពាល់ដល់សុខភាពពលរដ្ឋ
ក្រុមការងារក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យករណីទីតាំងទីតាំងស្ល និងកែច្នៃលោហះ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានរងអគ្គីភ័យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៩។ ផ្អែកតាមការចុះពិនិត្យទីតាំង ករណីឆេះនេះអាចបង្កដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កអោយមានការផ្ទុះឆេះ ហើយបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វ រស់នៅក្បែរទីតាំងកែច្នៃ។

គិតត្រឹមនៅវេលាម៉ោង ៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នំ២០២៦នេះ ទីតាំងដែលឆេះ នៅមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិល ពុំអាចចូលទៅក្នុងទីតាំងបានទេ បន្ទាប់ពីមានអគ្គីភ័យ បានកើតឡើង នៅក្នុងកន្លែងស្តុកទុក សំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។ ក្រុមការងារបានរកឃើញនៅចម្ងាយ ៥០ម៉ែត្រ ពីលំនៅដ្ឋានប្រជាជន និងចម្ងាយ ១០ម៉ែត្រ មានកសិដ្ឋានចិញ្ចឹមមាន់ ដែលមានប្រមាណ ២ម៉ឺនក្បាល ។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង មាន់ប្រមាណជាង ២០០០ក្បាល បានងាប់។
ក្រុមការងារបានវាស់គុណភាពខ្យល់បានឃើញ កម្រិតសារធាតុបំពុលខ្យល់ខ្ពស់ ហើយក្រុមការងារកំពុងបន្តការតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទៅតាំងស្លលោហៈ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់។
មន្រ្តីជំនាញបានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់ (សម្រាប់ពលរដ្ឋ) ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង។
ការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យធាតុគីមីក្នុងផ្សែងធ្លាក់ចូល។ តាមដានក្រុមមនុស្សងាយរងគ្រោះ៖ យកចិត្តទុកដាក់ខ្ពស់លើកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម មានករណីសង្ស័យត្រូវធ្វើការទំនាក់ទំនងនិងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាប់។
សូមបញ្ជាក់ថា ទីតាំងនេះបានទទួលប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និង ទើបចាប់ផ្តើមបើកដំណើរការសាកល្បងឆ្នាំ២០២៦ បានរយៈពេល ០១ខែ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហៈ។ ប៉ុន្តែទីតាំងនេះបានដំណើរការអាជីវកម្ម ពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតិប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិល។
ករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូល ស្តុកទុក ដោះបំបែកកែច្នៃធ្វើប្រពឹត្តកម្មសំណល់អាគុយ និងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្កាផលប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ មាត្រា ២៤៣ មាត្រា ២៧១ និងមាត្រ ២៧២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ផងដែរ៕










-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ