Connect with us

ព័ត៌មាន

អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរុំ​ជន​ភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឃើញផ្ទាល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក Tom Andrews អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុ​កស្ថានភាពសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់ជំរុំជនភៀសសឹក នៃខេត្តបន្ទាយមានជ័យ និងមើលឃើញផ្ទាល់​ពីការ​អនុវត្ត​កម្ម​វិធី​ផ្តល់អាហារតាមសាលារៀន ដែលគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Andrews បានសង្កេត​មើល​ពី​សកម្ម​ភាព​ផ្តល់​អាហារ​តាម​សាលា​រៀន ព្រមទាំងបានជួបសំណេះសំណាលជាមួយអ្នកចម្អិនអាហារ សិស្សានុសិស្ស និង​គ្រួសារ​ដែល​រងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន។ ទស្សនកិច្ចនេះ​បាន​រំលេច​អំពី​តួនាទី​ដ៏​សំខាន់​នៃកា​រផ្តល់អាហារសាលារៀន ក្នុងការជួយដល់កុមារឱ្យមានស្មារតីក្នុងការបន្តការសិក្សា ព្រម​ទាំងធានាថាពួកគាត់ទទួលបានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នៅក្នុង​អំឡុង​ពេល​នៃ​ការ​ផ្លាស់ប្តូរបរិបទនៃការរស់នៅនេះ។

បច្ចុប្បន្ន WFP កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ម​វិធី​ផ្តល់​អាហារ​តាម​សាលា​រៀន​ទៅ​កាន់​ទីតាំង​ជំរុំ​ជន​ភៀសសឹ​ក​ចំនួន ៥ ទីតាំង រួមមានខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយ​កម្មវិធីនេះបានផ្គត់ផ្គង់អាហារទៅដល់សិស្សានុសិស្សជាង ១ ៧០០នាក់ ដែលកំពុងរស់នៅ និ​ង​សិក្សានៅក្នុងជំរុំទាំងនោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia