ព័ត៌មាន
កម្ពុជានាំចេញម្រេច GI ប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៧ខែ
ភ្នំពេញ៖ ការនាំចេញម្រេចកំពតរបស់កម្ពុជា ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)ដ៏ល្បីល្បាញរបស់កម្ពុជា សម្រេចបានប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦។ អឺរ៉ុបនៅតែជាទីផ្សារចម្បងជាងគេសម្រាប់ម្រេច GI របស់កម្ពុជា។
លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត(GI) បានប្រាប់ BTV ថា ការប្រមូលផលម្រេចកំពតរបស់ប្រជាកសិករទទួលបានក្នុងរង្វង់ ១២០តោន សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលទិន្នផលនេះ កើនប្រមាណ២០តោន បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ។
លោកបន្តថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ ការនាំចេញម្រេចកំពត GI សម្រេចបានក្នុងរង្វង់ ៥០ដោយលោករំពឹងថា ការនាំចេញម្រេច GI សម្រាប់មួយឆ្នាំ២០២៦នេះ នឹងសម្រេចបានប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរគឺក្នុងរង្វង់ ១២០តោន។ សព្វថ្ងៃ ទីផ្សារអន្តរជាតិស្រូបយកម្រេច GI ប្រមាណ ៨០% និង ទីផ្សារក្នុងប្រមាណ ២០% ប៉ុណ្ណោះ។ ទីផ្សារធំជាងគេសម្រាប់ ម្រេច GI គឺសហគមន៍អឺរ៉ុប រួមមាន ប្រទេសបារាំង, អាល្លឹម៉ង់,ឆែក,និងហូឡង់ បន្ទាប់មកទីផ្សារសំខាន់ៗមួយចំនួនទៀត ដូចជា កាណាដា, អាមេរិក, ចិន, តៃវ៉ាន់, សាធារណៈរដ្ឋកូរ៉េ,សិង្ហុបរី,វៀតណាម, និងអូស្ត្រាលី។
លោកមានប្រសាសន៍ថា៖ «សព្វថ្ងៃប្រជាកសិករកំពុងធ្វើការពង្រីកផ្ទៃដាំដុះម្រេចកំពតជាលក្ខណៈគ្រួសារបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។ ទន្ទឹមនឹងនេះ ក៏មានវិនិយោគិនថ្មីៗជាច្រើនចាប់អារម្មណ៍មកវិនិយោគលើការដាំដុះម្រេចកំពត និងស្វែងរកដៃគូសម្រាប់នាំចេញម្រេចកំពត ផងដែរ ប៉ុន្តែទិន្នផលម្រេចមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវនៅឡើយទេ»។
ក្នុងឆ្នាំ២០២៦នេះ ម្រេចកំពត GI ហាក់មានតម្លៃល្អជាងបណ្តាឆ្នាំកន្លងទៅ។ ជាក់ស្តែង ម្រេចខ្មៅលក់ចេញក្នុងតម្លៃ២០ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម, ម្រេចក្រហម ៣០ដុល្លារអាមេរិក, និងម្រេច ស ៣៣ដុល្លារអាមេរិក ដែលតម្លៃនេះ កើនប្រមាណ ៣ដុល្លារក្នុង១គីឡូក្រាម បើធៀបនឹងឆ្នាំមុន។
ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញម្រេច GI បានប្រមាណ ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស ដោយរកចំណូលបានជាង ២លានដុល្លារអាម៉េរិក កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤។ ចំណែក ទិន្នផលម្រេច ទាំង GI និងម្រេចមិនមែន GI ក្នុងឆ្នាំ ២០២៦នេះ ត្រូវបានគេរំពឹងថា នឹងសម្រេចប្រមាណ ២ ម៉ឺនតោន គឺប្រហាក់ប្រហែលឆ្នាំទៅដែរ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះម្រេចសរុបមានចំនួន ៧ ១០៦ហិកតា និងផ្តល់បរិមាណផលសរុបចំនួន១៥ ៧៥៧ តោន។ ក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារអាមេរិក ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕
អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប