ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជានឹងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីរយៈពេល៥ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកយោធាទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម រីឆាត ម៉ាឡេស ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជាការប្រភេទទ័ពអូស្រ្តាលីមួយចំនួន ហើយក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹងពិភាក្សាការងារនៅក្នុងកិច្ចប្រជុំតុមូលផងដែរ។ ដោយនៅក្នុងកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរគ្រោងនឹងលើកយកប្រធានបទសំខាន់ៗជាច្រើនដូចជា កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី វិស័យសន្តិសុខលម្ហសមុទ្រ និងសន្តិសុខតាមអ៊ីនធឺណិត ការចែករំលែក ព័ត៌មាន ការអប់រំ និងបណ្តុះបណ្តាលយោធិនអាជីព និងការអភិវឌ្ឍគោលនយោបាយការពារជាតិ និងបញ្ហាសន្តិសុខក្នុងតំបន់ជាដើម។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ ក៏នឹងបញ្ជាក់ជាថ្មីនៃទំនាក់ទំនងជាមិត្តភាព និងជាប្រវត្តិសាស្រ្ត ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើនជាលំដាប់ ហើយការពង្រឹងទំនាក់ទំនងនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញការលើកកម្រិតទំនាក់ទំនងទ្វេភាគីឲ្យដល់កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» នាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ