ព័ត៌មាន
កងកម្លាំង និងយុវជនបន្តចូលរួមវេចខ្ចប់អំណោយសម្រាប់ផ្តល់ជូនអ្នកភូមិរង់ចាំ
កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងវត្តមាន ក្រុមយុវជន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦នេះ ក្រុមយុវជន បានបន្តមកជួយវេចខ្ចប់សម្ភារជាអំណោយសម្រាប់ផ្តល់ជូន អ្នកភូមិរង់ចាំ។ ការវេចខ្ចប់នេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦នៅអាគារ KAMPUS។

ខ្មែរជួយខ្មែរ ខ្មែរគាំទ្រគ្នា អ្នកជួរក្រោយរង់ចាំគាំទ្រអ្នកជួរមុខគ្រប់វេលា។ នេះជាទឹកចិត្ត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយម្នាក់ៗតែងចូលរួមជួយជាធនធាន ជាកម្លាំង ទៅតាមលទ្ធភាពរៀងខ្លួន។
ជាក់ស្តែងនៅថ្ងៃទី ៥ ខែកញ្ញានេះ វត្តមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ក្រុមយុវជនបានចូលរួមវេចខ្ចប់ជាសម្ភារអំណោយ សម្រាប់ផ្តល់ជូនអ្នកភូមិ រង់ចាំ ពិសេសជាសម្ភារសិក្សា ជាការលើកទឹកចិត្តដល់កុមារនៅទីតាំងនោះឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ សម្ភារទាំងនេះ ជាការចូលរួមរបស់សប្បុរសជននៅជួរក្រោយ។
ជាការចាប់អារម្មណ៍ យុវជនមួយចំនួន បានចូលរួមវេចខ្ចប់សម្ភារតាំងពីម្សិលម៉ិញ យុវជនខ្លះទើបបានចូលរួមនៅថ្ងៃនេះ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាក្រុមយុវជនលើកឡើងជារួមថា ក្នុងនាមជាជាតិសាសន៍ខ្មែរ គឺមិនដែលភ្លេច ពួកគាត់ជាពលរដ្ឋរងគ្រោះនៅជួរមុខនោះទេ។ ពួកគាត់ជាជួរក្រោយរង់ចាំគាំទ្រជួយជានិច្ច ហើយក៏លើកទឹកចិត្តដល់កុមារនៅទីតាំងនោះត្រូវខិតខំសិក្សា និងសូមជូនអ្នករស់នៅភូមិ រង់ចាំទាំងអស់ មានសុខភាពល្អ ជួបតែរឿងល្អ។
ក្រោយវេចខ្ចប់សម្ភារអំណោយទាំងនេះរួចរាល់ ក្រុមការងារ ស.ស.យ.ក នឹងនាំយកទៅជូន ពលរដ្ឋភូមិរង់ចាំ នៅថ្ងៃ ទី ១២ ថ្ងៃទី ១៣ ខែកញ្ញា ខាងមុខ។ ការនាំយកសម្ភារអំណោយទៅជូននេះ ធ្វើឡើងក្រោមការដឹកនាំដោយ ឯក ឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕ អត្ថបទ៖ គឹម ហុក











-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ