ព័ត៌មាន
ទីភ្នាក់ទេសចរណ៍បីប្រទេស មកសិក្សារៀបចំកញ្ចប់ទេសចរណ៍នាំទេសចរមកទស្សនាកម្ពុជា
នៅថ្ងៃទី៥ ខែកញ្ញា នេះ មានក្រុមហ៊ុនការីទេសចរណ៍ មកពីប្រទេសនេប៉ាល់ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន (ដែលមានអ្នកផលិតមាតិកាប្រមាណ៤០រូប) បានមកដល់កម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM 2026 Mini-Series ជុំទី៥ បំណងស្វែងយល់ដោយផ្ទាល់នូវបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងស្វែងរកឱកាសបង្កើតផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗនាំទេសចរនានាមកទស្សនាកម្ពុជា។

អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រធាន និងតំណាងប្រធានក្រុមហ៊ុនការីទេសចរណ៍មកពីប្រទេសមីយ៉ាន់ម៉ា បានប្រាប់BTV ថា ការធ្វើដំណើរមកកម្ពុជានាពេលនេះ បំណងចូលរួមព្រឹត្តិការរណ៍CTM ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកPATA នៅកម្ពុជា មានរយៈពេល៦យប់៧ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកញ្ញា ហើយក្នុងរយៈពេលនេះ បណ្តាក្រុមហ៊ុនការីទេសចរណ៍ទាំងអស់គ្នា នឹងធ្វើដំណើរសិក្សាស្វែងយល់ដោយផ្ទាល់ អំពីសក្តានុពលទេសចរណ៍កម្ពុជា នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តកំពត កែប ហើយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទាំងនោះ នៅក្នុងប្រទេសគេ និងនាំគ្នាភ្ញៀវទេសចរមកទស្សនាកម្ពុជា។

បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកPATAនៅកម្ពុជា ថ្លែងថា កម្មវិធី CTM 2026 Mini-Series ជុំទី៥នេះ គឺមានការទទួលស្វាគមន៍ក្រុមហ៊ុនភាគីទិញ Hosted Buyers ចំនួន ៤០រូប ក្នុងនោះការីទេសចរណ៍ មកពីប្រទេសមីយ៉ាន់ម៉ា ២៤ក្រុមហ៊ុន ប្រទេសនេប៉ាល់ ១៣ក្រុមហ៊ុន និងប្រទេសហ្វីលីពីន ៣ក្រុមហ៊ុន មានសមាសភាពជាថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ Tour Operators និងអ្នកជំនាញផ្នែកលក់ និងទីផ្សារ។
លោកបណ្ឌិតបានបន្តថា កម្មវធីCTMលើកនេះ នឹងបង្ហាញថា កម្ពុជាគឺមិនមែនមានតែគោលដៅទេសចរណ៍បេតិកភណ្ឌមួយមុខនោះទេ ពោលគឺកម្ពុជាមានគោលដៅទេសចរណ៍ល្អប្រណីតច្រើនកន្លែងទៀត ដែលអាចផ្តល់បទពិសោធន៍ចម្រុះ ចាប់ពីអរិយធម៌ និងវប្បធម៌ ជីវិតទីក្រុង និងម្ហូបអាហារ រហូតដល់ធម្មជាតិ សហគមន៍ សមុទ្រ និងការសម្រាកលំហែដ៏ល្អឯក នៅខេត្តកំពត និងខេត្តកែប។
បណ្ឌិត ធួន ស៊ីណាន ក៏បានអំពាវនាវដល់សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមប្រើប្រាស់វេទិកានេះ ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ពង្រីកបណ្តាញអាជីវកម្ម និងនាំផលិតផលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារថ្មីៗ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកឲ្យទូលំទូលាយ៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ