Connect with us

ព័ត៌មាន

សិស្ស ៥នាក់ស្លាប់បន្ទាប់ពីរថយន្តដឹកសិស្សបើកធ្លាក់ផ្លូវចូលស្រះទឹក

កណ្ដាល ៖ រថយន្ដដឹកសិស្សមួយគ្រឿង បានបើកបរធ្លាក់ចូលចេញពីផ្លូវ ហើយចូលស្រះទឹក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ព័ត៌មានបឋមពីលោកគ្រូវិន័យ លី ប៊ុនឆៃ បានឱ្យដឹងថា កូនៗក្មួយៗ​សិស្សសាលា​ប៊ែល​ធី​ចំនួន​២៦​នាក់​ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ព្រឹកមិញនេះ មានសុវត្ថិភាព ២១នាក់ (របួស ២នាក់) និងបាត់បង់ជីវិត ៥នាក់។ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia