ព័ត៌មាន
លំហូរចរាចរណ៍តាមដងផ្លូវមួយចំនួន ត្រូវបានបញ្ចៀសទិស ដើម្បីសម្រួលដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឲ្យប្រព្រឹត្តិទៅដោយរលូន
លំហូរចរាចរណ៍តាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចៀសទិស ដើម្បីសម្រួលដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ អាចប្រព្រឹត្តិទៅដោយភាពរលូន ។
ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ ពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC) សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ និងនៅសួនច្បារមុខវត្តបទុមវត្តី នាពេលខាងមុខ។
ទន្ទឹមនឹងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រនេះដែរ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចធ្វើការបញ្ចៀសទិសដៅចរាចរណ៍មួយចំនួនធំ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់គណៈប្រតិភូជាតិ និងអន្តរជាតិទាំងអស់ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ៖ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ប៊ុន សែន ( ផ្លូវ៦០ម៉ែត្រ ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាស សម្ដេចធិបតី ប៊ុន ម៉ាណែត , ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ – ចំពោះកំពង់ចម្លងសុខា ត្រូវផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំពោះកំពង់ចម្លងអរិយក្សត្រឆ្លងមករាជធានីភ្នំពេញ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ៦៩មហាវិថីព្រះមុនីវង្ស ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតការធ្វើចរាចរលើកំណាត់មហាវិថី ព្រះសុរាម្រឹត ចាប់ពីរង្វង់មូល វិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក, មិនអនុញ្ញាតចរាចរលើកំណាត់មហាវិថី សម្ដេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់វិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងមិនអនុញ្ញាតធ្វើចរាចរលើកំណាត់ វិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ចាប់ពីស្តុបសាលសន្និសីទចតុមុខ រហូតដល់ស្តុបរោងដំរី ចាប់ពី វេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ ។ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មិនអនុញ្ញាតធ្វើចរាចរលើកំណាត់មហាវិថី អូស៊ីអាយស៊ី ចាប់ពីរង្វង់មូលអប្សរា រហូតដល់រង្វង់មូល នាងទេពមច្ឆា , ចំពោះស្ពានបេតុងខ្សែកាបឫស្សីកែវ (ឆ្លងកាត់ទន្លេសាប) ត្រូវបិទការធ្វើចរាចរទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ ។
ពលរដ្ឋ សម្តែងការពេញចិត្តចំពោះការជូមដំណឹងឲ្យបានដឹងមុន និងរីករាយចូលរួមសហការជាមួយ ការពង្វាងទិសចរាចរណ៍នេះ ដើម្បីសម្រួលដល់កិច្ចប្រជុំកំពូល អាចដំណើរការទៅដោយរលូន ។ ទន្ទឹមនឹងនោះ ពលរដ្ឋ ក៏សម្តែងក្តីមោទនភាពក្រៃលែង ដែលកម្ពុជា អាចមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏ធំបែបនេះ ជាប្រវត្តិសាស្ត្រ ។
គួរជម្រាបថា ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រារព្វឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឆាប់ៗខាងមុខ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំសម្រាប់ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ៖ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ៕ អត្ថបទ ៖ លីហេង






-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន