ព័ត៌មាន
កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិកអំពីស្ថានភាពអំពើជួញដូរមនុស្ស
កម្ពុជាមិនទទួលយកការវាយតម្លៃរបស់អាម៉េរិក ក្នុងចំណាត់ថ្នាក់លេខ៣ អំពីស្ថានភាពអំពើជួញដូរមនុស្ស ដោយបានហៅការវាយតម្លៃនេះថាមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះឡើយ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការ ដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។ ជាក់ស្តែងឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ហើយដែលកម្ពុជាទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់លេខ៣។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់BTVថា ការវាយតម្លៃរបស់សហរដ្ឋអាម៉េរិកមកលើកិច្ចខិតខំប្រឹងប្រែងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជារឿងមិនគួរកើត ព្រោះអ្វីដែលជាលទ្ធផល គឺបានឆ្លុះបញ្ចាំងតែជ្រុងម្ខាងដែលហៅថាជាចំណុចខ្វះខាត។ កម្ពុជាក៏ដូចជាដៃគូប្រទេសពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដៃគូដែលធ្វើការជាមួយគ្នា ច្បាស់ជាបានដឹងហើយថាតើរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើអ្វីខ្លះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺអាចមានប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ចំពោះការបង្ក្រាប ការដាក់ទោសទណ្ឌ និងផ្តន្ទាទោស គឺត្រូវបានធ្វើជាបន្តបន្ទាប់ទៅតាមវិស័យតុលាការ។ ហើយកិច្ចការពារជនរងគ្រោះក៏ដូចគ្នាដែរ គឺបានទទួលឧបត្ថម្ភគាំទ្រជនរងគ្រោះដោយមិនប្រកាន់ជនជាតិខ្មែរ ឬបរទេសនោះទេ ពោលគឺឲ្យតែរងគ្រោះដោយអំពើជួញដូរមនុស្ស គឺអនុវត្តនូវគោលការណ៍រួមដែលបានរៀបចំ ហើយក៏មានការកំណត់អត្តសញ្ញាណប្រគល់ភារកិច្ចទៅឲ្យនគរបាលយុត្តិធម៌នៅក្នុងការកំណត់បទល្មើស និងជនល្មើស ដើម្បីតាមបង្ក្រាប ឬក៏នាំខ្លួនយកមកផ្តន្ទាទោស និងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន