Connect with us

ព័ត៌មាន

អនុគណៈកម្មការទី៤ ធ្វើបទបង្ហាញជូនដល់ក្រុមប្រតិភូនាំមុខមកពីជាង ២០ប្រទេសអំពីការការពារសន្តិសុខ

ដោយទទួលនបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ ចូលរួមធ្វើបទបង្ហាញរួមគ្នាជាមួយក្រុមការងារលេខាធិការដ្ឋាន និងអនុគណៈកម្មការផ្សេងៗ ជូនដល់ក្រុមប្រតិភូនាំមុខ មកពីជាង ២០ ប្រទេស នៅបន្ទប់ប្រជុំអង្គរធំ នៃទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមជម្រាបថា មាគណៈប្រតិភូប្រមាណជា៨០ ក្នុងនោះមានថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពីជាង ២០ប្រទេសនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី ដោយផ្ទាល់។ ស្របពេលជាមួយគ្នានេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់អន្តរជាតិ រួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ បានបង្ហាញពីការផ្ដល់កិត្តិយស និងទំនុកចិត្តយ៉ាងធំធេងដល់កម្ពុជា ដែលជាប្រទេសតូចតែមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះបានប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់។ មោទនភាពនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាជាផ្លែផ្កានៃសុខសន្តិភាព និងការដាក់ចេញគោលនយោ បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia