ព័ត៌មាន
ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ
នាល្ងាចថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ បរិវេណ ភូមិហ្វ្រង់កូហ្វូនី នៅសួនច្បារមុខវត្តបទុមវតី នៅតែជាគោលដៅពេញនិយមថតរូបកម្សាន្ត សម្រាប់ប្រជាពលរដ្ឋក្នុងអំឡុងពេលឈប់សម្រាក។
បងប្អូនប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្ត បានអញ្ជើញមកកម្សាន្ត និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍នៅ «ភូមិហ្វ្រង់កូហ្វូនី» ប្រកបដោយភាពសប្បាយរីករាយ និងមោទនភាពក្រៃលែង ចំពោះការរៀបចំដ៏ស្រស់ស្អាតរបស់ថ្នាក់ដឹកនាំ។ ទន្ទឹមនឹងភាពរីករាយនេះ ពេលបានឃើញគំរូប្រាង្គប្រាសាទ ដ៏ល្អវិចិត្រដែលដាក់តាំងបង្ហាញ ក៏ធ្វើឱ្យប្រជាពលរដ្ឋខ្មែរនឹកស្រណោះ និងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែរ ពីសំណាក់ការឈ្លានពានកាលពីអតីតកាល ដែលបានបន្សល់ទុកនូវការឈឺចាប់ដល់កូនខ្មែរគ្រប់រូប។ ក្នុងនាមជាកូនខ្មែរ យើងទាំងអស់គ្នាសូមប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារ និងលើកស្ទួយវប្បធម៌ ប្រពៃណី និងសម្បត្តិបេតិកភណ្ឌដូនតាខ្មែរឱ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូត។ ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកដើរលេងកម្សាន្ត និងពិសាអាហារផ្សេងៗ សូមមេត្តាវេចខ្ចប់ និងយកកាកសំណល់ទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវអនាម័យ និងបរិស្ថានល្អស្អាត ផ្តល់ភាពងាយស្រួល និងផាសុកភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់គ្នា។
សូមរំលឹកឡើងវិញថា៖ ក្រោយបញ្ចប់ការតាំងពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរក្សាទុកគំរូប្រាង្គប្រាសាទបុរាណខ្មែរទាំង ៣ នៅសួនច្បារមុខវត្តបទុមវតី ដើម្បីឱ្យប្រជាពលរដ្ឋបន្តចូលទស្សនា និងថតរូបកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៕អត្ថបទ រដ្ឋា













-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត