ព័ត៌មាន
ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ៨០ម៉ឺននាក់បានចេញដើរលេងកម្សាន្តទស្សនាខេត្តតាកែវក្នុងព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ
តាកែវ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៨០ម៉ឺននាក់បានមកទស្សនាកម្សាន្តក្នុងខេត្តតាកែវ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។
លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានថ្លែងឲ្យដឹងថា សម្រាប់ខេត្តតាកែវរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរចំនួន៨៤១,៧១៨ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន៣៦៧នាក់បានមកលេងកម្សាន្តនៅក្នុងខេត្តតាកែវ ហើយក្នុងចំណោមភ្ញៀវទេសចរទាំងអស់ភាគច្រើនបានមកទស្សនាកម្សាន្តក្នុងក្រុងដូនកែវ ដែលមានការតាំងរូបសំណាកបង្កងយក្សនៅបឹងតាកែវ។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាកម្សាន្តក្នុងខេត្តតាកែវក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៦នេះមានការកើនឡើងខ្ពស់ជាងឆ្នាំ២០២៥កន្លងមក ហើយមូលហេតុដែលនាំឲ្យមាកំណើនភ្ញៀវទេសចរមានការកើនឡើងគឺបណ្ដាលមកពីឆ្នាំនេះរដ្ឋបាលខេត្តតាកែវក្រោមការដឹកនាំពីសំណាក់ឯកឧត្តម វ៉ី សំណាង បានកសាងរូបសំណាកបង្កងយក្សនៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដែលធ្វើឲ្យមានការល្បីរន្ទឺតាមបណ្ដាញសង្គម និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋគាត់ចង់មកទស្សនាដោយផ្ទាល់និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនិងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកចូលលេងកម្សាន្តក្នុងខេត្តតាកែវ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទកសេនាធិការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវបានថ្លែងឲ្យឹងថា បញ្ហាសន្តិសុខ សុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តតាកែវនាឱកាសព្រះរាជពិធីបុណ្យអុំទូកត្រូវបានសមត្ថកិច្ចថែរក្សាការពារបានយ៉ាងល្អប្រសើរពុំមានបញ្ហាអ្វីកើតឡើងនោះទេ៕












-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត