ព័ត៌មាន
អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
បន្ទាប់ពីបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនថ្ងៃ ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អាណិកជនខ្មែរត្រៀមត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ បានប្តេជ្ញាចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅបរទេសឱ្យបានដឹងអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា ដើម្បីទាក់ទាញពួកគេឲ្យមកដើរលេងកម្សាន្តនៅប្រទេសកម្ពុជា។
ក្នុងពេលដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អាណិកជនខ្មែររស់នៅប្រទេសអូស្រ្តាលី បានប្រាប់BTVថា អស់រយៈជាង១០ថ្ងៃមកហើយ ដែលបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា មានដូចជា៖ នៅខេត្តកំពត និងរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឱ្យអារម្មណ៍រំភើបរីករាយ និងសប្បាយចិត្ត ព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ សោភ័ណភាពទីក្រុងភ្នំពេញស្រស់ស្អាត។
អាណិកជនទាំងនោះបន្តថា តាមការសង្កេតប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍជាច្រើនដូចជា៖អាគារ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ឋនានា និងពេលត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ នឹងប្រាប់ទៅពលរដ្ឋខ្មែរនៅទីនោះ និងមិត្តភិក្តបរទេសឲ្យមកលេងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងមានតំបន់ទេសចរណ៍ស្អាតជាច្រើន ជាពិសេសប្រាសាទអង្គវត្ត។
អាណិកជនថ្លែង «កន្លងទៅពួកខ្ញុំធ្លាប់មកលេងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២៦នេះ ពួកខ្ញុំមកលេងប្រទេសកម្ពុជាម្តងទៀត ដោយគិតត្រឹមថ្ងៃនេះ មានរយៈពេល១០ថ្ងៃហើយ។ ពួកខ្ញុំសង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ មានដូចជា៖ អាគារខ្ពស់ៗ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា ពួកខ្ញុំបានដើរលេងនៅខេត្តកំពត និងរាជធានីភ្នំពេញ ដែលធ្វើឲ្យអារម្មណ៍សប្បាយរីករាយ និងពេលត្រលប់ទៅប្រទេសអូស្រ្តាលីវិញ នឹងប្រាប់មិត្តភិក្តទាំងជនជាតិខ្មែរ និងបរទេស ឲ្យមកលេងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាស្រស់ស្អាត និងមានសុវត្តិភាពមិនដូចការផ្សព្វផ្សាយរបស់ប្រទេសជិតខាង និងជនអគិតមួយចំនួននោះទេ។
គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជាមានសក្តានុពលទេសចរណ៍សំបូរបែបជាច្រើនយ៉ាង ដែលក្នុងនោះមានដូចជា៖ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត, ធម្មជាតិ និងអេកូទេសចរណ៍ និងសក្តានុពលទេសចរណ៍ឆ្នេរសមុទ្រ និងកោះ ដែលមាននៅក្នុងខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។ ក្រៅពីនេះ ប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍កែច្នៃផ្សេងៗជាច្រើនទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត