នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមជំនួយការសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ខ្លោងទ្វារវត្ត។...
កណ្តាល៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក បានថ្លែងថា សច្ចៈធម៌នៃសន្តិភាព បានបង្ហាញច្បាស់អំពីស្មារតី៧មករា ដ៏រឹងមាំក្នុងបេះដូងប្រជា ជនកម្ពុជាគ្រប់ៗរូប ហើយគ្មានអនុភាពណា ឬពួកប្រតិកិរិយាណា អាចធ្វើឱ្យរង្គោះរង្គើដល់ “សន្តិភាព ដែលជាបេះដូងថ្លើមប្រម៉ាត់របស់ប្រជាជនកម្ពុជាបានឡើយ”។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាក ប៉ុន្តែការបង្កើតសន្តិភាព គឺពិតជាពិបាកណាស់ ដូច្នេះកាតព្វ កិច្ចចម្បង គឺការពារដាច់ខាតនូវសន្តិភាព ហើយនឹងត្រូវបន្ត ដំណើរវែងឆ្ងាយទៀត ដើម្បីរួមចំណែកកសាងមាតុភូមិជាតិកម្ពុជា ។ ការថ្លែងបែបនេះ របស់ឯកឧត្តម ហេង...
ពីទីក្រុងអាឌឺឡែត៖ នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩-២០២៥ នាទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី ដែលរៀបចំឡើងដោយឯកឧត្តម អិន មាត្រា ក្រុមការងារយុវជនប្រចាំតំបន់៦ ទីក្រុងអាឌឺឡែត នៃប្រទេសអូស្ត្រាលី រួមជាមួយសហគមន៍ខ្មែរនៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី ព្រមទាំងមានការចូលរួមអបអរសាទរពីបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលីផងដែរ...
ភ្នំពេញ៖ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាសាគី យ៉ូស៊ីហ៊ិសា (TAKASAKI Yoshihisa) ប្រធានផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួមពិព័រណ៍ពិភពលោក២០២៥ អូសាកា ទទួលបន្ទុកប្រទេសកម្ពុជា (Country Manager in Charge...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធគម្រោងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារព័ត៌មាននិងសាធារណមតិ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ដោយវត្តមានចូលរួមរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ...
ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥នេះ។ការប្រឡងលើវិញ្ញាសាសរសេរលើកទី២នេះ គឺដើម្បីជ្រើសរើសបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ដើម្បីបន្តទៅវគ្គវិញ្ញាសាផ្ទាល់មាត់ដែលជាដំណាក់កាលចុងក្រោយ។ ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ដំណាក់កាលវិញ្ញាសាសរសេរលើកទី ២ នៅថ្ងៃនេះ។ ការប្រឡងនេះ ក៏ដូចជាការប្រឡងជ្រើសរើសមន្ត្រីរាជការកន្លងទៅ គឺអនុវត្តក្រោមនិយាមនីតិវិធីប្រតិបត្តិ SOP និងមានការចូលរួមត្រួតពិនិត្យ ជ្រើសរើសវិញ្ញាសា និងកាត់វិញ្ញាសាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ...
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារ និងអនុសញ្ញាសាយតេសជាមុនសិន។...
ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងសាធារណៈការ ដែលមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជាការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ជាដើម។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក...
ស្វាយរៀង ÷ លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញបិទសន្តិបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តបន្ទាប់ពីដំណើរការ អស់រយះ២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥នេះ។ បន្ទាប់ពីឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរយះពេល២ថ្ងៃ ជូនដល់អង្គសន្និបាតរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍បិទដោយសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្ត នឹងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលក្នុងរយះពេល១ឆ្នាំ២០២៤កន្លងទៅនេះ បានធ្វើការអភិវឌ្ឍន៍ខេត្តបានល្អប្រសើរ ទាំងលើហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ សន្តិសុខនិងជីវភាពរបស់ពលរដ្ឋ ត្រូវបានលើកកំពស់...