ព័ត៌មាន
គន្លងរ៉ាជែងតាមកំណាត់ផ្លូវខ្លះៗ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងត្រូវបិទបណ្តោះអាសន្ន ដើម្បីសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវ
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុនឹងសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងធានាគុណ ភាពចរាចរណ៍លើដងផ្លូវឱ្យកាន់តែយូរអង្វែង និងប្រសើរឡើង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។

សេចក្ដីជូនដំណឹងបានឲ្យដឹងបន្តទៀតថា យោងតាមតម្រូវការសំណង់ ក្រុមហ៊ុននឹងចាត់វិធានការគ្រប់គ្រងចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ក្នុងអំឡុងពេលសាងសង់ដែលព័ត៌មានលម្អិតមានដូចខាងក្រោម៖
១. កំណាត់ផ្លូវសាងសង់៖ យោងតាមវឌ្ឍនភាពនៃការសាងសង់ ធ្វើការបិទគន្លងរ៉ាជែងជា បណ្តោះអាសន្នតាមកំណាត់ផ្លូវខ្លះៗ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងទិសដៅពី ភ្នំពេញទៅខេត្តព្រះសីហនុ។ ចំនុចគីឡូម៉ែត្រ និងគន្លងផ្លូវដែលត្រូវបិទគឺផ្អែកទៅតាមផ្លាកសញ្ញ ចរាចរណ៍ដែលនឹងដាក់នៅទីតាំងជាក់ស្ដែង។
២. រយៈពេលសាងសង់៖ ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ ចន្លោះម៉ោង ៦:០០-១៨:០០ ជារៀងរាល់ថ្ងៃ។
ក្នុងរយៈពេលនៃការកែលម្អនេះ សូមអតិថិជនដែលធ្វើដំណើរតាមទិសដៅភ្នំពេញ ទៅក្រុង ព្រះសីហនុ បង្កើនការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ពិនិត្យមើលផ្លាកសញ្ញា និងផ្ទាំងព័ត៌មាន នៅសងខាងផ្លូវ បន្ថយល្បឿនបើកបរ និងប្តូរគន្លងបើកបរស្របតាមផ្លាកសញ្ញាចរាចរណ៍ដែល បានចង្អុលបង្ហាញ ព្រមទាំងរក្សាគន្លាតសុវត្ថិភាពរវាងរថយន្តខាងមុខ។ សូមអតិថិជនទាំងអស់
អនុវត្តតាមការណែនាំរបស់បុគ្គលិករដ្ឋបាល និងនគរបាលចរាចរណ៍ដែលសម្រួលចរាចរណ៍នៅ នឹងកន្លែង ឆ្លងកាត់ទីតាំងសាងសង់ដោយមានសណ្តាប់ធ្នាប់ ហាមធ្វើការផ្លាស់ប្តូរគន្លងចរាចរណ៍ វ៉ាជែង ឬឈប់នៅត្រង់ចំនុចនៃទីតាំងសាងសង់។
អាស្រ័យហេតុដូចបានគោរពជូនដំណឹងខាងលើ សូមសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលឱ្យការសាងសង់នេះ អនុវត្តទៅបានដោយរលូន សម្រេចបានតាមផែនការដែលគ្រោងទុក និងទទួលបានលទ្ធផលល្អ ប្រសើរ៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព