លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានចិន្ត្រៃយ៍សហព័ន្ធទូកក្ដោងកម្ពុជា (ស.ទ.ក) បានចូលរួមមហាសន្និបាតទូកក្ដោងពិភពលោកឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ខណៈមហាសន្នបាតនេះមានអ្នកចូលរួមចំនួន៨៩ប្រទេស និងបានបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធកីឡាទូកក្ដោងពិភពលោកជាថ្មីផងដែរ។ ជាមួយមហាសន្និបាតនោះដែរសមាជិក សមាជិករបស់សហព័ន្ធក៏បានបោះឆ្នោតផ្តល់ទំនុកចិត្តឲ្យ លោក Quanhai Li ជាជនជាតិចិនធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងអនុប្រធានចំនួន៧រូបទៀតនោះផងដែរ។ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក៏បានបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពរយៈពេលខ្លី រួមទាំងបានឯកភាពគ្នាលើកឡើងអំពីប្រភេទកីឡា ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីលើកទី២០...
ភ្នំពេញ៖ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនជ្រាបថា ក្រោយទទួលព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាងទៀតដោយស្ថានភពសុភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផង ជម្រើសល្អបំផុតមួយក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ខេត្តស្ទឹងត្រែង រតនគិរី នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងបានធ្វើជាសាក្សី ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង បានយ៉ាងត្រឹមត្រូវ និងរឹងមាំ ដើម្បីក្លាយជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការរហូតតរៀងទៅ។ ពិសេសដំណើរទស្សនកិច្ចទិសឦសានជើងទី៨នេះ ប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែនកម្ពុជា-ឡាវ អាយុជាង...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមជ្រកក្រោមស្លាកព័ត៌មាន មិនមានផ្សាយសំឡេងទាំងស្រុង ពេលខលទូរស័ព្ទមកសម្ដេចតេជោ។ សម្ដេចតេជោបានសរសេរបញ្ជាក់ថា៖«ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា ១៩៧៦ ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន»។ សម្ដេចតេជោ បញ្ជាក់ថា៖ «គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។
កាលពីរសៀលថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ប្រជាពលដ្ឋ នៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលច្រូតកាត់ស្រូវវស្សាជាបណ្តើរៗហើយនោះ។ ក្នុងការចុះពិនិត្យនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ជាពិសេសនោះមន្រ្តីកសិកម្មនៅតាមមូលដ្ឋានឃុំសង្កាត់ផ្ទាល់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារជំនាញរបស់ខ្លួននៅនិងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីទុកជាបទពិសោធន៍ចំពោះបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកត្រូវប្រញាប់រាយការណ៍មកជាបន្ទាន់ ដើម្បីយើងបានជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីកន្លងមកនៅក្នុងតំបន់េះដំណាំស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន...
សៀមរាប ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមបានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ទេយ្យទាន ដល់វត្តរាជបូណ៌ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីបូជាព្រះរតនត្រ័យ នៅវត្តរាជបូណ៌រួច...
ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ទោះបីជាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទីវង្គត។ សហជីព និងកម្មកររោងចក្រ បានសម្តែងនូវការដឹងគុណ និងលើកឡើងពីការចងចាំពីការលះបង់កម្លាំងកាយចិត្តរបស់សម្តេចព្រះនរោត្តម ក្នុងការតស៊ូ ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ លោកបានលើកឡើងពីការចងចាំនូវស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានលះបង់នូវព្រះកាយពល...
នំពេញ ÷ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន ជំរុញអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២...