ក្នុងឆ្នាំ២០២៤នេះ ការលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ជាង ៣០ភាគរយ ដោយទទួលបានចំណូលជាង៦៤០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ហើយឆ្នាំនេះ ជាមធ្យមតម្លៃជ័រកៅស៊ូ ចន្លោះពីជាង១ពាន់ ទៅ២ពាន់ដុល្លារ ក្នុងមួយតោន ។ លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ចាប់តាំងពីមានវត្តមាននៅលើទឹកដីកម្ពុជា ដំណាំកៅស៊ូ បានផ្សារភ្ជាប់...
កំពង់ឆ្នាំង៖ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី៣ លើការងារថែទាំជាប្រចាំផ្លូវកៅស៊ូDBST និងផ្លូវក្រាលគ្រួសក្រហមចំនួន៤ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង...
ក្រុមហាម៉ាសបាននិយាយថា កិច្ចពិភាក្សាក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារទី១៧ធ្នូសប្ដាហ៍នេះ មានគោលដៅលើបទឈប់បាញ់ និងការដោះដូរអ្នកទោសចំណាប់ខ្មាំងនៅហ្កាហ្សាប្រកបដោយភាពហ្មត់ចត់ និងវិជ្ជមានមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូអ៊ីស្រាអែលបានទៅជួបក្រុមអ្នកសម្របសម្រួល។ ក្រុមហាម៉ាស បញ្ជាក់ថា ដោយគិតពីការពិភាក្សាដ៏ជាក់លាក់ និងវិជ្ជមាន ដែលធ្វើឡើងនៅថ្ងៃនេះ នៅទីក្រុងដូហា ក្រោមការឧបត្ថម្ភពីបងប្អូនកាតា និងអេហ្ស៊ីបរបស់យើង ការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះដូរអ្នកទោសគឺអាចធ្វើទៅបាន ប្រសិនបើអ៊ីស្រាអែល ឈប់ដាក់លក្ខខណ្ឌថ្មី។ ប្រភពដែលបានដឹងអំពីការចរចានោះ បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមន្ត្រីអ៊ីស្រាអែលបានទៅដល់ទីក្រុងដូហាកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាបំណងកាត់បន្ថយគម្លាតរវាងភាគីទាំងពីរ។ ប្រភពបាននិយាយថា ជំនួបានបាន្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកាតាកាលពីថ្ងៃពុធសប្តាហ៍មុន ដោយប្រធានចារកម្ម...
បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បានព្រមានកាលពីថ្ងៃអង្គារ ១៧ ធ្នូ ដោយគូសបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងក្រុមដែលគាំទ្រដោយប្រទេសទួរគី និងក្រុមឃឺដនៅភាគខាងជើងប្រទេសថា ជម្លោះក្នុងប្រទេសស៊ីរីពុំទាន់បានបញ្ចប់នៅឡើយទេ សូម្បីតែបន្ទាប់ពីការចាកចេញរបស់អតីតប្រធានាធិបតីលោក Bashar al-Assad ក៏ដោយ។ លោក ហ្គៀរ ផេឌើសិន (Geir Pedersen)បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាក្នុងប្រទេសស៊ីរី បានអំពាវនាវនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់អ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពតាំងទីលំនៅទាំងអស់នៅក្នុងតំបន់ខ្ពង់រាបហ្គោឡង់ (Golan)របស់ស៊ីរី ហើយបាននិយាយថាការបញ្ចប់ការដាក់ទណ្ឌកម្មនឹងក្លាយជាគន្លឹះសំខាន់ក្នុងការជួយស្រោចស្រង់ប្រទេសនេះ។ ខណៈកំពុងនិយាយពីក្រុមយុទ្ជនំទ្រដោយរគី និងកងកម្លាំងឃឺដ លោកបានព្រមានថា មានអរិភាពយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ មុនពេលបទឈប់បាញ់ត្រូវបានសម្របសម្រួល។ លោកបាននិយាយថា បទឈប់បាញ់រយៈពេល៥ថ្ងៃឥឡូវនេះបានផុតកំណត់ ហើយខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការកើនឡើងសកម្មភាពយោធា។...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពីឱកាសការងារចំនួន ៥៣,៥៨៨ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ដែលកំពុងមានតម្រូវការក្នុងពេលបច្ចុប្បន្ននេះ ។ បច្ចុប្បន្ននេះ ក្រុមការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA) នៅបន្តការចុះផ្សព្វផ្សាយឱកាសការងារជាច្រើន ទៅដល់និស្សិត នៅតាមសកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ...
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ដែលស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol បានបរាជ័យជាលើកទីពីរក្នុងការចូលទៅកាន់ការិយាល័យរបស់លោកដើម្បីស្វែងរកភស្តុតាងកាលពីថ្ងៃអង្គារ (១៧ ធ្នូ) បន្ទាប់ពីបុគ្គលិកសន្តិសុខការិយាល័យប្រធានាធិបតីបដិសេធមិនឱ្យពួកគេចូលទៅក្នុងអគារ។ លោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ហើយក៏ត្រូវបានផ្អាកពីតួនាទីប្រធានាធិបតីផងដែរ។ សេចក្ដីរាយការណ៍ពីសារព័ត៌មាន Yonhap បានឱ្យដឹងថា ក្រុមស៊ើបអង្កេតដែលកំពុងស្វែងរកភស្តុតាងពីភាពស្របច្បាប់នៃសេចក្តីសម្រេចច្បាប់អាជ្ញាសឹករបស់លោក Yoon បានរង់ចាំប្រហែល ៧ម៉ោងដើម្បីស្នើការអនុញ្ញាតឱ្យចូលអគារ ប៉ុន្តែសេវាសន្តិសុខរបស់ការិយាល័យប្រធានាធិបតី បដិសេធមិនព្រមឱ្យពួកគេចូលក្នុងនោះទេ។...
ក្រុមអាជ្ញាធរបារាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសបម្រាមគោចរពេញមួយយប់នៅកោះម៉ាយ៉ត់ (Mayotte) ខណៈពួកគេស្វែងរកស្ថេរភាពនៃទឹកដីកោះនេះ បន្ទាប់ពីព្យុះស៊ីក្លូន ជីដូ (Chido) ជាព្យុះដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារប្រជុំកោះមហាសមុទ្រឥណ្ឌាក្នុងរយៈពេល៩០ ឆ្នាំ។ យោធាបារាំងបាននិយាយថា ខ្លួនកំពុងបញ្ជូនយន្តហោះពី ៤ ទៅ ៥ គ្រឿងក្នុងមួយថ្ងៃ ផ្ទុកជំនួយរហូតដល់៥០តោន រួមទាំងអាហារ ទឹក និងថ្នាំពេទ្យ។ បុគ្គលិកយោធារាប់រយនាក់បានទៅដល់កោះនេះ ចាប់តាំងពីចុងសប្តាហ៍មុន ជាក្រុមកោះមួយស្ថិតនៅក្បែរទ្វីបអាហ្រ្វិក ដែលជាទឹកដីក្រីក្របំផុតរបស់ប្រទេសបារាំង។ ចំនួនអ្នកស្លាប់ផ្លូវការពីព្យុះស៊ីក្លូនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានកើនឡើងដល់២២នាក់ នេះបើយោងតាមរបាយការណ៍ុងក្រោយពីមន្ទីរពេទ្យក្រុងម៉ាយ៉ត់ (Mayotte)។...
ប្រតិភូវិនិយោគិនមកពីប្រទេសចិនចំនួន ៣ក្រុម បានកំពុងស្វែងរកឱកាសវិនិយោគ និងបានចាប់អារម្មណ៍លើការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន និងបានប្តេជ្ញាជួយគៀងគរវិនិយោគិនចិន ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនចិន នៅថ្ងៃទី ១៧ ម្សិលមិញនេះ, ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ទាំងអស់ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេសកំណើនៃរំហូរវិនិយោគចិនមកកម្ពុជា ក្នុងរយៈពេល ប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។...
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker...
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាពីការ ជំរុញភាពជាដៃគូជាមួយសមភាគីថៃ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ លើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងថៃ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីថៃ ដែលបានអបអរសាទរចំពោះ ឯកឧត្តមក្នុងការទទួលបានការតែងតាំងឡើងវិញជាប្រមុខការទូតរបស់កម្ពុជា...