ព័ត៌មាន
«ប្រាសាទតានៃ» បុរាណស្ថានដ៏ស្ងប់ស្ងាត់ដែលទេសចរមិនសូវទៅដល់!
អ្នកទេសចរជាតិ អន្តរជាតិ ទៅលេងខេត្តសៀមរាបលោកអ្នកតែងនឹកដល់ប្រាសាទធំៗដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្មជាដើម ប៉ុន្ដែពួកគេភាគច្រើនមិនសូវបានទៅដល់ «ប្រាសាទតានៃ» ដែលជាទីបុរាណស្ថានដ៏ស្ងប់ស្ងាត់មួយនៅខេត្តសៀមរាប។
«ប្រាសាទតានៃ» ជាប្រាង្គប្រាសាទដ៏ចំណាស់ដែលកសាងអំឡុងរាជ្យកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅចុងសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន។ ស្ថិតនៅក្នុងព្រៃចូលតាមផ្លូវលំដ៏ស្ងាប់ស្ងាត់ដែលភ្ញៀវទេសចរតែងតែទៅហួសមកហួសប្រាង្គប្រាសាទដ៏ចំណាស់នេះបានឈរបង្អួតខ្លួនយ៉ាងស្រស់ស្អាតរងចាំអ្នកទេសចរទៅទស្សនា។
ដោយសារប្រាសាទតានៃ ក៏ជាប្រាសាទមួយ ក្នុងចំណោមសំណង់ដែលកសាង ក្នុងរាជរបស់ព្រះបាទជយវម៌្មទេវ-ទី៧ (ព្រះរាជាខ្មែរសោយរាជ្យ នៅចន្លោះចុងសតវត្សទី១២ និងដើមទី១៣) ជំនាញខាងបុរាណវិទ្យាក៏បានកំណត់ស្នាដៃសិល្បៈ និងស្ថាបត្យកម្មនេះ ចូលក្នុងរចនាបថបាយ័ន្ត។ កម្រិតបច្ចេកទេសមួយ ដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺផ្ទៃជញ្ជាំងនៃប្រាសាទនេះ ក៏មានការប្រើប្រាស់បាយអ ដើម្បីបៀកពាសពីលើថ្ម។
ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំ ដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន