ព័ត៌មាន
ក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៩ ក្នុងវត្តចំនួនពីរនៅស្រុកសន្ទុក
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និងក្រុមការងារចុះមូលដ្ឋាននៅតាមបណ្តាឃុំទូទាំងស្រុក អញ្ជើញចូលរួម កាន់បិណ្ឌទី៩ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់ឃ្លាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ តាមទំនៀមទម្លាប់បែប សាសនា។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និងក្រុមការងារចុះបណ្តាឃុំផ្សេងៗទូទាំងស្រុក នៅថ្ងៃថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បាន អញ្ជើញចូលរួមកាន់បិណ្ឌទី៩ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់ឃ្លាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ, ដែល ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងការឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធអ្នកដែលបាក់បែកចែកឋាន។
ក្នុងពិធីកាន់បិណ្ឌនេះដែរ, លោកជំទាវបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជន ទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែល បានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿង អស់កាលជាអង្វែងតរៀងទៅ។
នៅក្នុងថ្ងៃកាន់បិណ្ឌទី៩នេះ លោកជំទាវបណ្ឌិត ជា សិរី បានប្រគេនបច្ច័យមួយចំនួនដល់វត្តទាំងពីរ គឺវត្តកំពង់ថ្ម និងវត្តសង់ ឃ្លាំង សម្រាប់ទុកកសាងសមិទ្ធផលនានានៅក្នុងវត្តទាំងពីរខាងលើ ដើម្បីចូលរួមដល់ការរីកចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជា ណាចក្រកម្ពុជា។
សូមជម្រាបថា, ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធ សាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃដល់ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូន-កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល យក ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម, ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន