ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសណ្ឋាគារ Seascape Palace ខេត្តព្រះសីហនុ។ បន្ថែមពីលើការសំណេះសំណាល លោកអភិបាលរង បានគួសបញ្ជាក់ថាបញ្ហាសំរាម សំណល់រឹងទីប្រជុំជន និងសំណល់ប្លាស្ទិក ជាបញ្ហាសមូហភាព ដែលទាមទារជាដាច់ខាតនូវ ការចូលរួមពីសំណាក់គ្រប់ភាគី និងគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ហើយត្រូវចាប់ផ្តើមចេញពីខ្លួនយើង...
រតនគិរី៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តរតនគិរី។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សចំនួន ៨ ក្នុងចំណោម៩ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។...
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម ១៤ឆ្នាំ ឬ CPL Cares Cup U-14 ឆ្នាំ២០២៦ នាថ្ងៃទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន ដោយមានក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០ក្រុមចូលរួម។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់យុវជននេះ រៀបចំឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។ ចំពោះបេក្ខភាព ១០ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតកម្រិតយុវជនលើកដំបូងនេះ រួមមានក្រុមយុវជនក្លិបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង,...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុងការបង្កើតច្បាប់ព្រហ្មទណ្ឌពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់ទោសយ៉ាងធ្ងន់ធ្ងរបំផុតរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី២៥ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបង្កើតឲ្យមានបទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០ឆ្នាំ ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយច្បាប់នេះនឹងត្រូវបានអនុម័តនៅពេលខាងមុខនេះ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយជាយន្តនាការដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមកនេះ។ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានស៊ីអ៊ីអូ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន ៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល។ ក្នុងសារាចរ បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន, ដើម្បីធានាបាន នូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ១៩...
លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល បានមានប្រសាសន៍បញ្ជាក់ថា «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានកំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។ ការបញ្ជាក់នេះ សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា។ លោកជំទាវ ជា លាង បានមានប្រសាសន៍ថា សូមអបអរសាទរដែលរដ្ឋសភាអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយច្បាប់នេះ កំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេក្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។...
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក...
ម្ចាស់អាជីវកម្មជាស្ត្រី បង្ហាញនូវគោលជំហខ្ពស់ ក្នុងកាពង្រឹង និងពង្រីកការផលិតឱ្យមានទំហំកាន់តែធំ ដើម្បីរុញចូលទីផ្សារ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃលើមុខទំនិញរបស់ខ្លួនដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុង សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។ ម្ចាស់អាជីវកម្មជាស្រ្តី ដែលផលិតគ្រឿងបរិភោគ-ឧបភោគ, សម្លៀកបំពាក់ គ្រឿងសំអាង និងគ្រឿងអលង្ការ ដែលចូលរួមក្នុង ពិព័រណ៍ផលិតផល នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិន ស្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ផលិត- កម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគស្មាញ។ ការលើកឡើងដូចនេះធ្វើឡើងក្នុង«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងការបើកសន្និបាតនៅថ្ងៃនេះថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈ កំពុងធ្វើការពិនិត្យឡើងវិញ និងការ វិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគ្រស្មាញ...