សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ដើម្បីជួយបន្ធូរបន្ថយនៅតម្លៃប្រេង។ លោក សុខ ឈុនអឿន ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះថា ខណៈប្រេងឥន្ធនៈ និងហ្គាស មានការឡើងថ្លៃ គឺរាជរដ្ឋាភិបាលបានលុបចោលពន្ធខ្លះលើប្រេងដម្បីសម្រួលអ្នកប្រើប្រាស់ទូទៅ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកស្នើរាជរដ្ឋាភិបាល...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៩៣៩នាក់ ស្រី១១៣នាក់ មាន២២សញ្ជាតិ ចេញពីកម្ពុជា។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា...
ស្ថិតក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ភោជនីយដ្ឋាននៅតំបន់ផ្លូវបាសាក់ ក្នុងរាជធានីភ្នំពេញ បានតុបតែងលំអ និងត្រៀមមុខម្ហូបជាច្រើនប្រទភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទទួលទានអាហារ និងដើរកម្សាន្តនៅទីនេះ។ អ្នកតំណាងម្ចាស់អាជីវកម្មនៅតំបន់ផ្លូវបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅតំបន់ផ្លូវបាសាក់ នឹងអាចទាក់ទាញភ្លៀវទេសចរមកច្រើន ហើយចំណូលក៏អាចរកបានច្រើនដែរ។ អ្នកទាំងអស់នោះបានបន្តថា នៅក្នុងភោជនីយដ្ឋានមានមុខម្ហូបបរទេសជាច្រើនភេទសម្រាប់បម្រើសេវាជូនភ្ញៀវទេសេចរ ដែលក្នុងនោះមានដូចជាប្រទេស បារាំង អេស្បាញ...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវខិតខំទប់ស្កាត់នូវបទល្មើសល្បែងអនឡាញ (Scam Online) និងបទល្មើសនានា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរស់នៅដោយភាពកក់ក្ដៅ ។ ការដាស់តឿននេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលា និងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា...
នៅថ្ងៃទី២៤ ខែមីនា នេះ គឺថ្ងៃទិវាពិភពលោកកំចាត់រោគរបេង ហើយតាមរយៈទិវានេះ មណ្ឌលសុខភាពតាមឃុំសង្កាត់ និងអង្គការដៃគូនានា បានបង្ហាញការតាំងចិត្តកាន់តែខ្លាំងក្លារួមគ្នាស្រាវជ្រាវរុករកអ្នកកើតជំងឺគ្រប់ប្រភេទ សំដៅលុបបំបាត់មេរោគរបេងឲ្យអស់ពីក្នុងមូលដ្ឋាន និងសហគមន៍របស់ខ្លួន ខណៈការផ្តល់ថ្នាំ ព្យាបាលជំងឺរបេងនេះ គឺមិនមានគិតថ្លៃសេវាអ្វីទាំងអស់ នៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ បើតាមលោក ប្រាក់ វណ្ណារ៉ា ប្រធានមណ្ឌលសុខភាពស្វាយរលំ និងអង្គការដៃគូ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ថា...
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗ នឹងមានថ្នាលឌីជីថលរួមមួយ ដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់ ហើយកាត់បន្ថយរបាំងរដ្ឋបាល។ ការបញ្ជាក់បែនេះ ធ្វើឡើងក្រោយក្នុងកិច្ចប្រជុំ ពិភាក្សាលើការរៀបចំថ្នាលឌីជីថល សម្រាប់ការគ្រប់គ្រង និងការបញ្ជូនឯកសារ និងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ប្រគល់ និងទទួលឯកសាររបស់ក្រសួង ស្ថាប័ន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតី ឯកត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ...
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាប់បញ្ជូនជនសង្ស័យចំនួនប្រាំនាក់ ដោយក្នុងនោះមានជនបរទេសបីនាក់ និងជនជាតិខ្មែរពីរនាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ករណី ជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធនឹងការឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ មាន ១-ឈ្មោះ KHAN NAEEM (STAVE KHAN) ភេទប្រុស ជនជាតិប៉ាគីស្ថាន, ២-ឈ្មោះ KHAN MEHDI HASSAN...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជាជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត...
ភ្នំពេញ៖ បណ្តាជនបរទេសនានាទាំងឡាយ ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តែងត្រូវបានរដ្ឋាភិបាលកម្ពុជា អនុវត្តនីតិវិធីតាមរយៈការចាប់បញ្ចូនចេញ ដើម្បីសន្តិសុខជាតិ។ ក្នុងមួយរយៈពេលក្រោយមកនេះ នគរបាលអន្តោប្រវេសន៍កម្ពុជា តែងបានបំពេញនីតិវិធីបញ្ជូនខ្លួនជនបរទេសជាច្រើនពាន់នាក់ និងចម្រុះជាតិសាសន៍ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា បើកការបង្ក្រាបជាបន្តបន្ទាប់ ក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ នៅកម្ពុជាក្នុងពេលកន្លងមក ។ ក្រៅពីការអនុវត្តការបញ្ជូនចេញហើយនោះ ក្នុងនោះជនសង្ស័យជាជនបរទេសខ្លះ និងខ្មែរមួយចំនួនក៏ត្រូវបានអនុវត្តទោសទណ្ឌច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញកម្ពុជា។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី លោក Christian Disler នាយករងទីភ្នាក់ងារអភិវឌ្ឍន៍...