បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃចន្ទ (០៧ តុលា) បានប្រើវោហារសាស្រ្តវាយប្រហារជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា ពួកគេមាន “ហ្សែនអាក្រក់ជាច្រើន” និងចោទប្រកាន់អ្នកទាំងនោះថាជាឃាតករ ក្នុងពេលពិភាក្សាពីឃាតកម្មជាច្រើនករណីដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តដោយជនអន្តោប្រវេសន៍ ដែលរស់នៅដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក។ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ដោយសារតែការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ចូលមកព្រំដែនដោយបើកចំហរ មានមនុស្ស ១៣.០០០នាក់ជាឃាតករ” ខណៈពេលដែលពិភាក្សាពីគោលនយោបាយអន្តោប្រវេសន៍របស់គូប្រជែងប្រជាធិបតេយ្យរបស់លោកនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា គឺអនុប្រធានាធិបតី លោកស្រី Kamala Harris។...
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (០៨ តុលា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានលើកឡើងថា ប្រទេសរបស់លោកនឹងបង្កើនល្បឿនឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយនឹងមិនបដិសេធការប្រើប្រាស់អាវុធទាំងនោះឡើយ ប្រសិនបើកូរ៉េខាងជើងស្ថិតនៅក្រោមការវាយប្រហាររបស់សត្រូវ។ លោក Kim បានលើកឡើងពីឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol)...
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរា ហេលេន (Helene) បានកើនឡើងជាង២៣០ នាក់ចាប់តាំងពីព្យុះនេះបានបោកបក់នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋ Florida រដ្ឋ ចចា(Georgia)រដ្ឋ South Carolina រដ្ឋ North Carolina រដ្ឋ Virginia និងរដ្ឋ Tennessee ។ ព្យុះ Helene បានបោកបក់នៅតំបន់ឆ្នេរ Big Bend នៃរដ្ឋ Florida កាលពីសប្តាហ៍មុនជាព្យុះសង្ឃរាប្រភេទទី៤...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ, បានអនុម័តគម្រោងថ្មីចំនួន ២៦ គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណជិត ២៥ ពាន់កន្លែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន...
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ មណ្ឌលប្រឡងទាំង៨ក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំរួចរាល់ទាំងអនាម័យបរិស្ថានតាមបន្ទប់ប្រឡងនីមួយៗ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដែលបានប្រាប់នៅរសៀលនេះ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា : នៅតាមបន្ទប់នៃមណ្ឌលប្រឡងនីមួយៗ គណកម្មការបានពិនិត្យមើលនិងរៀបចំរួចរាល់ហើយដូចជាភ្លើង កង្ហា បរិស្ថានអនាម័យ ហើយក្រៅពីនេះ សន្តិសុខនៅតាមមណ្ឌលប្រឡងក៍បានរៀបចំផងដែរ មានការចូលរួមពីកម្លាំងនរគរបាល និង កងរាជអាវុធហត្ថ ដើម្បីរក្សាសន្តិសុខនៅតាមមណ្ឌលប្រឡង ៕...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤នេះ បានទម្លាយសារមួយបង្ហាញព័ត៌មានបុគ្គលឈ្មោះ លី សាម៉េត ដែលបានធ្វើសកម្មភាពយកឈ្មោះសម្ដេចទៅបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋជាច្រើនអ្នក។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គមសម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល លោក លី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង»។ សម្ដេចតេជោបញ្ជាក់ថា ឆ្នាំ២០២២...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត, នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខថ្នាក់ដឹកនាំ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានកន្លងហួសថ្មីៗនេះ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីរបាយការណ៍នៃអ្នកគ្រោះថ្នាក់ចរាចរណ៍...
ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នីតិបុគ្គល នៃ ស.ស.យ.ក បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» តាមប្រព័ន្ធនិមិត្ត ZOOM, កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ សិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ...
ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីទទួលបានព័ត៌មាន និងការសហការពីថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថាមានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម...