ព័ត៌មាន
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានផ្តាំទៅភាគីថៃថា គ្មានហេតុផលអ្វីដែលកម្ពុជាបាញ់ប្រាសាទតាមាន់ដែលជាដួងព្រលឹង របស់ដូនតាខ្លួនឯង ដូចការចោទប្រកាន់យ៉ាងគឃ្លើន និងគ្មានការអៀនខ្មាស់របស់ភាគីថៃនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទីពីរនៃដំណើរការឈ្លានពានរបស់ទាហានថៃ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានធ្វើការទាត់ចោលទាំងស្រុងចំ ពោះផេកផ្លូវការរបស់កងទ័ពជើងគោកថៃ ដែលបានផ្សាយថាកម្ពុជា បានបាញ់ផ្លោងបេអឹម២១ ទៅតំបន់ប្រាសាទតាមាន់ ដោយការចោទប្រកាន់ពីសំណាក់ទាហានថៃនេះ គឺពិតជាអស់សំណើច និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈប្រាសាទតាមាន់ជាប្ររបស់ខ្មែរ គ្មានហេតុផលណាមួយដែលកម្ពុជាបាញ់កម្ទេចដួងព្រលឹងខ្លួនឯងនោះទេ។
លោកជំទាវម៉ាលី សុជាតា បានឆ្លើយតបបែបចំអក និងគួរឲ្យសំណើចចំពោះការចោទប្រកាន់របស់ ទាហានឈ្លានពានសៀមថា «តាមការពិតប្រាសាទដែលដូនតាខ្មែរជាអ្នកសាងសង់ ហើយជាកម្មសិទ្ធស្របច្បាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដី នៃខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ដូច្នេះគ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិតបំផ្លាញកម្ទេចនូវ ទ្រព្យសម្បត្តិខ្លួននោះទេ….ប៉ុន្តែមានតែភាគីថៃទេ ដែលមានចេតនាទុច្ចរិតទាំងអស់នេះ»។
លោកជំទាវម៉ាលី សុជាតា បានបន្ថែមទៀតថា សកម្មភាពឈ្លានពាន និងគិតទុកជាមុនរបស់ភាគីថៃដែលបានរំលោភ បំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះគឺបានធ្វើឡើងជាបន្តបន្ទាប់ និងពង្រីកកាន់តែធំឡើងបើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយនោះ។ យ៉ាងណាក៏ដោយកម្ពុជា នឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញ ដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះ«បទឈប់បាញ់ជាបន្ទាន់» និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដដែល៕ អត្ថបទ បាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព