ព័ត៌មាន
៣យប់៤ថ្ងៃ ឯកឧត្តម ឌិត ទីណា ប្រចាំការត្រៀមអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី២៤ រហូតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ និងការត្រៀមលក្ខណៈអន្តរាគមន៍របស់ខេត្ត ដើម្បីការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខប្រជាពលរដ្ឋខ្មែរ។
គិតក្នុងរយៈពេល ៣យប់៤ថ្ងៃមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រចាំការ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែនមកទីទួលសុវត្ថិភាព ក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងបានណែនាំដល់ក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនភៀសសឹកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ស្ថិតក្នុងពេលដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូន គឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់នៅសមរភូមិការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។
ជានិច្ចកាលឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយកចិត្តទុកដាក់ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងបាននាំយកនូវអំណោយជាច្រើន មានដូចជា៖ គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ជួយសម្រួលប្រជាពលរដ្ឋភៀសសឹកមកកន្លែងទីទួលសុវត្ថិភាព។
យើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន ហើយយើងទាំងអស់គ្នាថ្កោលទោសសកម្មភាពខ្មាំងឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបង្កហានិភ័យផ្ទាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមីលម៉ែត្រ៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព