ព័ត៌មាន
ទាហានសៀមនៅបន្តឈ្លានពានមកលើកម្ពុជាយ៉ាងកំរោល បើទោះបីឯកឧត្តម ដូ ណាត្រាំ ស្នើឲ្យមានការឈប់បាញ់ក្តី
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសអះអាងថា មកដល់ពេលនេះ ទាហានឈ្លានពានសៀមនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងកំរោល និងគឃ្លើនបំផុត បើទោះបីមានការសម្របសម្រួលស្នើឲ្យឈប់បាញ់ពីសំណាក់ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូ ណាត្រាំ ក៏ដោយនោះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទីពីរនៃដំណើរការឈ្លានពានរបស់ ទាហាន សៀម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ពេល នេះទាហានឈ្លានពានសៀម បានបាញ់យ៉ាងសន្ធុបមកលើកម្ពុជានៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តហោះចម្បាំង ដ្រូន កាំភ្លើងធំ រថពាស់ដែក រត់ក្រោះ និងគ្រាប់បែកចង្កោមជាដើម។ មួយវិញទៀតការបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាយ៉ាងគឃ្លើន ដោយមិនគោរពច្បាប់អន្តរជាតិនេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតំបន់ព្រំដែនកម្ពុជា និងថៃប៉ុណ្ណោះទេ វានឹងបង្កផលប៉ះអាល់ដល់សន្តិសុខក្នុងតំបន់ទាំងមូលផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសទាត់ចោលទាំងស្រុងចំពោះភាគីសៀមដែលបានបន្តចោទប្រកាន់មកលើកម្ពុជា ទាំងគឃ្លើន គ្នានការខ្មាស់អៀន ថាការបាញ់ប្រហារថ្ងៃនេះ គឺកម្ពុជាជាអ្នកផ្តើមុនផងដែរ ខណៈភាគីសៀមខ្លួនឯកជាអ្នកបង្ករ ដោយមិនព្រមស្តាប់តាមការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក ឯកឧត្តមដូ ណាត្រាំ ដើម្បីទទួលយកការសម្របសម្រួលដោយសន្តិវិធី ក្នុងគោលបំណងឈ្មោះទៅរកភាពឈប់បាញ់នោះ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានសៀមផងដែរខណៈការឈ្លានពានរបស់សៀមកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្រប ទៅតាមច្បាប់ អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ៕អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព