ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅរសៀលថ្ងៃទី១៤ ខែធ្នូនេះ បានអញ្ជើញចុះហត្ថលេខាលើប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ជាលទ្ធផលនៃការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ប្រឡងជាប់វិញ្ញាសា សរសេរលើកទី២ ចំនួន៦៨នាក់ ក្នុងនោះស្រីចំនួន២៣នាក់។បន្ទាប់មកសិស្សមន្រ្តីជាន់ខ្ពស់នឹងត្រូវប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ រីឯសិស្សមន្រ្តីក្រមការជាប់ជាស្ថាពរចំនួន១៨០ នាក់ ក្នុងនោះស្រី៥៤នាក់ និងបេក្ខជនជាប់បម្រុងចំនួន១២៤នាក់ ក្នុងនោះស្រីចំនួន២៩នាក់។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្ស ប្រមាណជាង៤០០នាក់។ ក្រោយពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានក្រុមការងារ និងបានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។ សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ...
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋរស់ ភូមិព្រៃជ្រៅ ឃុំក្បាលកោះ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអណ្តូងទឹកចំនួន១០ ពីលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងនោះ លោកជំទាវប្រធានមូលនីធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន...
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលើកទី៤ នៅខាងមុខប្រាសាទអង្គវត្ត ដើម្បីដឹងគុណដល់ព្រលឹងបុព្វការីជន ជាពិសេសអបសាទរខួប៣២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ១៤ តុលា ឆ្នាំ១៩៩២។ លោកជំទាវបណ្ឌិតសភាចារ្យ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពី រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងប្រតិភូគ្រោងនឹងអញ្ជើញដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៦និង៣០នាទីល្ងាចនេះ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕
ភ្នំពេញ៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់និស្សិតខ្មែរ ឬពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការងារនៅក្រៅប្រទេស ដូចពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសផងដែរ ។ ក្នុងពេលអនុញ្ញាតឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ (CSAK) ដែលដឹកនាំដោយ លោកស្រី ឈឿម ភីថង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជាមួយចៅប្រុស មុនសម្ដេចអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សម្ដេចតេជោមានប្រសាសន៍តាមបណ្ដាញសង្គមនាព្រឹកនេះថា៖ស្រស់ស្រូបពេលព្រឹកជាមួយចៅដែលមកពីអឺរ៉ុបយប់មិញ។ ខ្ញុំនឹងចាកចេញពី Abu Dhabi រដ្ឋធានីអារ៉ាប់អេមីរ៉ាត UAE នៅម៉ោង ៩ ព្រឹកនេះបន្ទាប់ពីបញ្ចប់ទស្សនកិច្ចដោយជោគជ័យ។ សម្ដេចតេជោបញ្ជាក់ថា រយៈពេលធ្វើដំណើរតាមយន្តហោះ ៦ ម៉ោង ២៦ នាទីដែល...
នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន Saqr Ghobash បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តម...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានបើកព្រឹត្តិការណ៍ធំ ដោយធ្វើ«បុណ្យរំលឹកគុណអង្គរ»លើកទី៤ផងដែរនោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបរសាទរខួបលើកទី៦៩ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤)។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ...