សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះសម្ដេចតេជោ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ...
កីឡាករអុំទូកនៅរាជធានីភ្នំពេញញ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅខែក្រោយនេះ។ លោក សុខ សឿន គ្រូបង្ហាត់កីឡាករអុំទូក តំណាងឱ្យវត្តហារាម ស្ថិតរាជធានីភ្នំពេញ ដែលត្រៀម ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បានប្រាប់BTVថា បច្ចុប្បន្ន កីឡាករអុំទូកតំណាងឱ្យវត្តហារាម ទាំងអស់ បាននឹងកំពុងយកចិត្តទុកដាក់ចំពោះការហ្វឹកហាត់អុំទូកជារៀងរាល់ល្ងាច ដើម្បីយល់អំពីបច្ចេក ទេសអុំទូកឱ្យលឿន ដើម្បីទទួលបានជោគជ័យក្នុងពេលចូលរួមប្រកួតនៅមុខព្រះបរមរាជវាំង។ លើសពី នេះ លោកក៏បានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគថវិកា និងសម្ភារផ្សេងៗ...
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា...
កម្ពុជានាំចេញផលិតផលចេញពីវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើង ហើយវិស័យនេះនឹងអាចមានសក្តានុពលកាន់តែ ខ្លាំងថែមទៀត ដែលនឹងជួយគាំទ្រដល់កំណើន នៃការនាំចេញទំនិញសរុបក្នុងស្រុក។ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញកសិផលពីវិស័យកសិកម្មកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្ម ឃើញថា បន្ទាប់ពីការផ្ទុះជំងឺកូវីដ -១៩ និងការផ្ទុះនៃសង្គ្រាមរុស្សី-អ៊ុយក្រែន, វិស័យនេះបានប្រែរូបរាងជាច្រើន ទាំងនៅក្នុងការដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រោះនៅ ពេលមានវិបត្តិ...
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានធ្វើការចែករំលែក និងបទពិសោធន៍ លើការអភិវឌ្ឍន៍ឌីជីថល និងនិន្នាការរីកចម្រើនក្នុង វិស័យធនាគារនៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះ បាននិងកំពុងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា នៅ ក្នុងវេទិកាធនាគារឆ្នាំ ២០២៤ និងការតាំងពិព័រណ៍ការងារ ដែលរៀបចំខេមអេដ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងអំពី វិស័យធនាគារនៅកម្ពុជា ដែលបានបន្តរួមចំណែកបង្កើតភាពអំណោយផលដល់កំណើន...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការដាក់ភាគហ៊ុនជាចលនទ្រព្យ ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋជាដើម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា ដោយប្រកាសនេះ មានគោលបំណងកំណត់នូវវិធាន និង នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា ដោយមានវិសាលភាពអនុវត្តទៅលើដូចជា៖ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យ និងអចលនទ្រព្យក្នុងក្រុមហ៊ុន, ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល, កិច្ចសន្យាផ្គត់ផ្គង់ទំនិញ...
ភ្នំពេញ : ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះថា...
ក្រុមហ៊ុន ស៊ាវមី (Xiaomi) នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៤នេះ បានបើកបង្ហាញ និងដាក់លក់ជាផ្លូវការត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ ជាពិសេសនាំយកបច្ចេកវិទ្យានៃការថតរូបពេលយប់ជាមួយមុខងារ AI ដ៏មានឥទ្ធិពល។ ក្នុងពិធីបើកបង្ហាញត្រកូលស្មាតហ្វូន ស៊ាវមី ១៤ធី សឺរីស (Xiaomi 14T Series) លោក ភីកឃ័រ កៅ...
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០តុលា ម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលកំពុងប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ ដោយសារកត្តានៅតំបន់លើភ្នំ គ្មានប្រភពទឹកគ្រប់គ្រាន់ ។ ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ដោយកត្ដាស្ថានភាពភូមិសាស្ត្រ និងកំម្រិតទឹកភ្លៀង ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅលើតំបន់ភ្នំអូរស្មាច់ តែងតែជួបបញ្ហានិងប្រឈមការខ្វះទឹកស្អាតប្រើប្រាស់ ដូច្នេះហើយអាជ្ញាធរខេត្តសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ទាំងអស់...