ភ្នំពេញ ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams MBE បានថ្លែងថា វិស័យអប់រំគឺជា កត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត ដូច្នេះ ដើម្បីចូលរួមការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ រដ្ឋាភិបាលអង់គ្លេសនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ចពោលគឺមួយឆ្នាំៗចាប់ពី១០ទៅ១៥នាក់។ ថ្លែងនៅក្នុងឱកាសប្រគល់បណ្ណសរសើរដល់និស្សិតជ័យលាភីផ្នែកសរសេរ និង និយាយភាសាអង់គ្លេសដែលធ្វើឡើងនៅសាកលវិទ្យាល័យន័តុន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ លោក Dominic Williams MBE បានលើកឡើងថា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) និងសម្ដេចមហាបវរធិបតី ហ៊ុន...
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ...
មជ្ឈមណ្ឌលការងារខេត្តសៀមរាប របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់សិស្សវិទ្យាល័យ ដែលការងារនេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់សិស្សវិទ្យាល័យនេះ បានប្រារព្ធធ្វើឡើងនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានអ្នកចូលរួមទស្សនា និងសាកសួរព័ត៌មាននៅបញ្ជររបស់ NEA សរុបចំនួនជាង...
ក្រុមប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានឱកាសទទួលបានការគាំពារសុខភាព និងកាត់បន្ថយការចំណាយលើការពិនិត្យសុខភាពនៅពេលមានជំងឺឈឺថ្កាត់ម្តងៗ។ អ្នកស្រី កិ សុខរ៉ន អាជីវករលក់ផ្លែឈើ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាព នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបានអត្ថប្រយោជន៍ជាច្រើនលើសេវាថែទាំសុខភាពដូចបណ្តាពលរដ្ឋដទៃទៀតដែរ។ អ្នកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. គាត់មានការចំណាយច្រើនលើការពិនិត្យសុខភាព និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលឈឺថ្កាត់ម្តងម្កាលនោះទេ...
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដោយកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតជាពិសេសលើបញ្ហាគ្រឿងញៀនតែម្តង។ ថ្លែងក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមាន លោកអនុរដ្ឋមន្ត្រី និងសហការី ដោយបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា-វៀតណាម...
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោកជំទាវអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនកំពុងធ្វើសកម្មភាព«ភេរវកម្ម» នៅកម្ពុជា បន្ទាប់ពីក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមប្រើរូបភាពនានា ពិសេសការប៉ុនបង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត។ លោក ហេង សំណាង ថ្លែងថា៖«ម្តងហើយម្តងទៀត ក្រុមជ្រុលនិយម ពិសេសទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី តែងតែបំផុសបំផុល ញុះញង់ ប្រឌិតរឿង បង្កើតជាបញ្ហា ជាច្រើនឆាំ្ន...
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឲ្យដឹងថា មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ តាមរយៈផេកហ្វេសបុកផ្លូវការរបស់ខ្លួននាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ផន រឹម បានឲ្យដឹងទៀតថា រយៈពេល៩ខែឆ្នាំ២០២៣មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ“រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”, នាព្រឹកថ្ងៃទី២២ ខែវិចិ្ឆកានេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ តុលា ២០២៣...