ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤មក។ ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម...
ប្រធានាធិបតីចិនឯកឧត្តម Xi Jinping នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ បានផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)។ នេះបើតាមហ្វេសប៊ុកផ្លូវការណ៍របស់ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលបានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺ គ-ថ្លង់ ដែលមានអ្នកជំងឺបានទទួលសេវាព្យាបាលប្រមាណជាង ៤.០០០នាក់ នៅក្នុងខេត្តកំពង់ចាម និងទទួលទានអាហារសាមគ្គីរួមគ្នា នៅភោជ្ជនីដ្ឋានប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ក្រសួងសុខាភិបាល ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានជួយ...
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន, នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កិច្ចសន្ទនាថ្នាក់តំបន់នេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ក្នុងតំបន់អាស៊ាន ដោយផ្តោតលើការពិភាក្សារួមមួយក្រោមក្របខណ្ឌនៃសសរស្តម្ភទាំងបីរបស់អាស៊ាន និងការចែករំលែកទស្សនៈ ការយល់ដឹង ការអនុវត្តល្អ...
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិកា សុខ សុភ័ក្ត្រ។ យោងតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម(Fasmec) ជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង...
កំពង់ឆ្នាំង ៖ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជាទិវាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាខេត្ត...
នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ បានអញ្ជើញចូលរួមពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា,...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសេចក្តីថ្លែងការណ៍៦ចំណុចបញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនសាធារណជនមេត្តាថា៖ ១-រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង...
នៅថ្ងៃទី២៩ ខែតុលា គឺជាថ្ងៃដ៏វិសេសវិសាលបំផុត នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ អំឡុងការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិក្នុងរយៈពេល២០ឆ្នាំមកនេះ បណ្តាប្រជានុរាស្ត្រខ្មែរ បានបង្ហាញអំពីភាពកក់ក្តៅ ភាពសុខក្សេមក្សាន្ត សំបូរសប្បាយរុងរឿង ក្រោមម្លប់ត្រជាក់ របស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បណ្តាប្រជានុរាស្ត្រខ្មែរ ក្នុងចំណោយអ្នកវ័យចំណាស់ ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា ក្នុងអំឡុងរយៈពេល២០ឆ្នាំនេះ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...