ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា»
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា» រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញ។
លោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTVព័ត៌មាន នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះថា ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា និងសិល្បៈគំនូរឌីជីថល គឺជាការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំនៃនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌។ ក្នុងឆ្នាំ២០២៤ នាយកដ្ឋានទាំងពីរបានរៀបចំពិព័រណ៍រយៈពេល៣ថ្ងៃ ក្រោមប្រធានបទស្នាដៃសិប្បកម្មដូនតា និងពិធីប្រគល់ពានរង្វាន់ជ័យលាភីសិល្បៈគំនូរឌីជីថល នៅសាលពិព័រណ៍សារមន្ទីរខ្លែងខ្មែរ។ ហើយការរៀបចំពិព័រណ៍ស្នាដៃសិប្បកម្មដូនតា និងសិល្បៈគំនូរឌីជីថល មានគោលបំណងផ្តល់ជូនសាធារណជន ជាពិសេសយុវជន និងសិស្ស និស្សិតបានស្វែងយល់អំពីសិប្បកម្មប្រពៃណី តាមហននាាក្នុងប្រទេសកម្ពុជា និងទស្សនាសិល្បៈគំនូរឌីជីថល ដែលជាស្នាដៃរបស់បេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែងក្រោមប្រធានបទ«សម្រស់ មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព»។ ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញជូនសាធារណជនបានស្វែងយល់ពី ស្នាដៃ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់កម្ពុជា ដែលទើបបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
លោកប្រធានសី្តទី បានបន្ថែមទៀតថា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្សនៃថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដូនតា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តល់ឱកាសជូនយុវជនមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ។ ថ្នាក់បណ្តុះបណ្តាលនៅទីតាំងចំនួន១១ ក្នុងខេត្តចំនួន៦ (កណ្តាល តាកែវ កំពង់ឆ្នាំង កំពង់ចាម សៀមរាប និងរតនគិរី) មានវត្ថុសិល្បៈសិប្បកម្មដូចជា៖ កុលាលភាជន៍ ចម្លាក់ស្បែក តម្បាញសូត្រ ខ្លែងខ្មែរ ឌុក-ម្រ័ក្សណ៍ ចម្លាក់ស្និត ចម្លាក់ថ្ម ចម្លាក់ឈើ។ ដោយឡែកសាលពិព័រណ៍ “ក្រមាខ្មែរ៖ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ” ក្រមា ជាអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការ យូណេស្កូ ក្នុងឆ្នាំ២០២៤។ ក្នុងសាលពិព័រណ៍នេះ តាំងបង្ហាញអំពីសាវតារក្រមា ប្រភេទក្រមាតាមសហគមន៍ និងឈ្មោះហៅផ្សេងៗទៀតដូចជា កន្សែង ឆ្នូត សំពត់ដណ្តប់ និងផាហ៊ុមជាដើម។ ទន្ទឹមនោះ មានការតាំងបង្ហាញរូបថត ឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងប្រពៃណីខ្មែរពីបណ្តាសហគមន៍ផ្សេងៗ។ មួយផ្នែកទៀត នៃសាលពិព័រណ៍នេះ បង្ហាញពីសិល្បៈច្នៃប្រតិដ្ឋក្នុងគំនិតថ្មី ដោយប្រើប្រាស់ក្រមា ដូចជា៖ សម្លៀកបំពាក់ច្នៃពីក្រមា កាបូបដៃ កាបូបស្ពាយ កាបូបដាក់ប៊ិក ព្រមទាំងការបង្ហាញវិធីត្បាញក្រមាដោយប្រើក៏បុរាណ និងស្តង់ពិព័រណ៍ស្នាដៃសិប្បកម្មខ្មែរ និងម្ហូបអាហារខ្មែរផងដែរ។
លោក ហ៊ួន សាវង បានបញ្ជាក់ផងដែរថា ក្នុងកម្មធីង៣ថ្ងៃនេះ មានរៀបចំស្តង់្នាដៃសិប្បកម្មខ្មែរចំនួន៣០ស្តង់ ដែលនឹងតាំងបង្ហាញផលិតផល សិប្បកម្មដូចជា៖ តម្បាញរុក្ខជាតិ តម្បាញសូត្រ-អំបោះ ចម្លាក់ប្រាក់ ចម្លាក់ថ្ម ចម្លាក់ឈើ ចម្លាក់ស្បែក តម្បាញចចូត កាច់ផ្កាវត្ថុអនុស្សាវរីយ៍ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។ ទន្ទឹមនឹងនោះក៏មានស្តង់តាំងបង្ហាញម្ហូបនំ និងភេសជ្ជៈ ប្រពៃណីខ្មែរ ដើម្បីផ្តល់ឱកាសជូនសាធារណជនបានភ្លក់ និងសិក្សាស្វែងយល់។ ក្រៅពីនោះមានកម្មវិធីសិល្បៈសម្តែង កំដរទស្សនិករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៩យប់៕
អត្ថបទ រដ្ឋា
























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN