នៅចំពោះមុខជនភៀសសឹកនៅខេត្តពោធិសាត់ និងចំពោះមុខអង្គការអន្តរជាតិ និងអង្គទូតនានាប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា កម្ពុជាតែងតែព្យាយាមដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ប៉ុន្តែប្រទេសដែលជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ ហាក់បីដូចជាមានភាពក្រអើតក្រទម និងពិបាកនិយាយគ្នាខ្លាំងណាស់ដោយសារតែខ្លួនអាងលើអំណាចយោធា។ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងទៀតថា កម្ពុជាមិនចង់មានសង្រ្គាម និងបង្ករឿងជាមួយអ្នក ជិតខាងនោះទេ ហើយកម្ពុជាពិតជាចង់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងតាមផ្លូវច្បាប់ខ្លាំងណាស់។...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ នៅទីស្តីការក្រសួង។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កម្មវិធីវេទិកានេះ បានសរសេរឱ្យដឹងថា នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ និងបានយកឱកាសនេះជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ គណនេយ្យភាពសមិទ្ធកម្ម...
សមាគមសុខមាលភាពជនពិការកូរ៉េ (Korea Disabled Welfare Association – KDWA) បានបង្ហាញគោលបំណងចង់ចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសការងារជួយដល់ជនមានពិការភាព តាមរយៈការផ្ដល់សម្ភារប្រើប្រាស់ និងការបណ្ដុះបណ្ដាល។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្ម នៃសមាគមសុខមាលភាពជនពិការកូរ៉េ បានឲ្យដឹងថា សមាគមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម...
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បានចាប់ផ្ដើមដំណើរការផ្លូវការហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។ កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែលបានបង្ហាញនូវទឹកសប្បាយរីករាយ ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់...
នៅថ្ងៃទី២៧ ខែមីនានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលធ្វើឡើងដើម្បីចូលរួមអភិរក្ស និងលើកតម្កើងសាសនា សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងការជួបជុំរបស់ញាតិមិត្តពីគ្រប់ទិសទី ជាពិសេសអ្នកភូមិ អ័រគីដេ ដើម្បីសម្តែងនូវការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកម្មវិធីនេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ឱ្យដឹងថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារព្ធបុណ្យភូមិអ័រគីដេលើកទី២ ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យ...
ព្រះសីហនុ៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្ត ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល...
កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗដូចជា ស្ថាប័នរដ្ឋ គ្រឹះ ស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហា សង្គម និងតម្រូវការទីផ្សារ។ វេទិកាពិភាក្សាកម្រិតខ្ពស់ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដោយផ្តោតលើការលើកកម្ពស់សហថាមពល រវាងគោលនយោបាយ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ BVT ថា អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្វើម៉េចទទួលបាននៅភាពយុត្តិធម៌ ហើយធានាថា អ្នកបុកគេស្លាប់មិនអាចបង់លុយរួចខ្លួនទេ នៅកម្ពុជាគឺលែងមានហើយករណីនេះ គឺត្រូវមានការទទួលខុសត្រូវ ហើយជនរងគ្រោះត្រូវទទួលបាននៅសំណងការខូចខាតចេញមកពីគ្រោះថ្នាក់ចរាចរណ៍នេះទៅតាមនីតិវិធីច្បាប់ឲ្យបានឆាប់រហ័ស។ ការបញ្ជាក់នេះ បន្ទាប់ពីចប់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា “កន្លងទៅក៏ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរ ដោយដំបូងមានអ្នកខ្លះលើកចេះ លើកចុះ...
គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦នេះ គឺមានរយៈពេល៣ខែគត់ ខណៈក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពកម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះថា បទឈប់បាញ់ជាលើកទីពីរវាងកម្ពុជា...