គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំកំម្លាំងចំរុះ ចុះបង្ក្រាបទីតាំងសង្ស័យ មួយកន្លែង ដែលទើបតែលួចចូលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិសាស្ត្រឆ្ងាយ ពីទីប្រជុំជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានឃាត់ខ្លួនជនបរទេសមួយចំនួនដោយ ប្រតិបត្តិការ បង្ក្រាបនេះ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកជំទាវ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។...
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតថ្លៃ ស្ថិតនៅវត្តសុវណ្ណវតី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានអ្នកចូលរួមពីអាជ្ញាធរខេត្តកណ្ដាល ក្រុមគ្រូពេទ្យមកពីប្រទេសចិន និងប្រជាពលរដ្ឋសរុបប្រមាណ១ពាន់។ នៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិត ហេង សុខគង់...
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និង នវានុវត្តន៍របស់កម្ពុជា ផ្តោតលើសារសំខាន់នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ សំដៅរួម ចំណែកដល់ដំណើរឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ និងជាប្រធាន គណៈប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិ វ.ប.ន. លើកឡើងនៅក្នុងវេទិកាពិភាក្សាទី២ នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំណត់ការស្រាវជ្រាវ និងនវានុវត្តន៍ ជាគន្លឹះសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅថ្ងៃទី២៧ ខែមីនា...
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អង្គការ អន្តរជាតិ និងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា និងថៃកាលពីម្សិលមិញនោះ គឺជាសារថ្មីមួយបន្ថែមទៀតបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ស្តីអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះស្តីពីស្ថានការណ៍រវាង កម្ពុជា និងថៃឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបានកំពុងធ្វើការ ដោះស្រាយផ្នែកផ្លូវច្បាប់ និងធ្វើការតវ៉ាយ៉ាងសកម្មផ្នែកការទូត ចំពោះទង្វើឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាយ៉ាងគឃ្លើននោះ។ ជាក់ស្តែងដូចកាលពីថ្ងៃទី២៧...
បណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសអន្តរជាតិតេជោ។ នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍...
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យការងារគ្រូពេទ្យផ្នែកចក្ខុរោគ ចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកឈូក ខេត្តកំពត។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកឈូក ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល...
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មកើតឡើង នៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង...
នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:២៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។ គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត...
នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។ គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។...
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ម៉ោង១៣:៥០នាទីរសៀលនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប (វរសេនីយ៍ទោ MOHD AMIN BIN BAHAROM និងវរសេនីយ៍ទោ MOHD ERRY BIN DUL TLDM) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន...