ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ ដោយសារការគាំទ្រពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ។ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បញ្ជាក់ដូចនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី “ទិវាអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង”៖ អបអរសាទរឧត្តមភាពរបស់អតីតនិស្សិតកម្ពុជា លើកទី៤ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នា២០២៦ នៅស្ថានទូបារាំង រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី...
ក្រុមកម្មកររោចក្រកាត់ដេរ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពឈ្លានពាន និងគោរពច្បាប់អន្តរជាតិ។ ក្រុមកម្មករ ក៏បានទទូចថែមទៀតឱ្យភាគីថៃគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយជ្រើសសើរយកដំណោះស្រាយដោយសន្តិវិធី ខណៈកម្ពុជាតែងតែចង់បានសុខសន្តិភាពប៉ុណ្ណោះ។ ជួបសម្ភាសន៍ជាមួយ កម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទ ស្ថិតនៅតំបន់វេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ ពួកគាត់បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់តាំងពីមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ រយៈពេលជាងមួយឆ្នាំមកនេះ...
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ (The 35th Meeting of the ASEAN Directors-General of Customs)” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំគណៈប្រតិភូនៃរដ្ឋបាលគយអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក រដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។...
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា (CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ១៥០០ កញ្ចប់ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅស្នាក់ការ ភូមិបន្ទាយមានរិទ្ធិ និងភូមិសាមគ្គី ឃុំស្លក្រាម...
នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការ អន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយ ផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាប់ផ្តើមកិច្ចប្រជុំដោយសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពេ ប្រទេសសមាជិកអាស៊ានទាំងអស់ ប្រទេសដៃគូសន្ទនាអាស៊ាន និងមិត្តរបស់កម្ពុជា និងថៃ ដែលបានបន្តគាំទ្រ...
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ (ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅ កម្ពុជា) ដើម្បីរួមចំណែកសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវា និងគាំទ្រការបង្កើត កាលានុវត្តភាព និងបង្កើនសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរាជទូត សាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងលោក Saswat Kumar Mahapatra...
ក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត «យុទ្ធនាការពន្លកបៃតង» យ៉ាងសកម្ម តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តមទី២ គឺ «ភាពបៃតង» បានជំរុញការអនុវត្តសកម្មភាពបណ្តុះ និងការចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំស្តារព្រៃសហគមន៍ ដាំនៅតាមទីសាធារណៈ ដូចជានៅតាមសាលារៀន វត្តអារាម និងមូលដ្ឋាននា ដើម្បីបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្រាប់ការកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែសីហាខាងមុខនេះ នឹងរៀបចំនៅទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។ «សន្និសីទប្រធានសភានៃអន្តរសភា (ISC)» លើកទី២ គ្រោងនឹងធ្វើឡើងនៅកម្ពុជា នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សន្និសីទនេះ ជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមក ពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។ ក្នុងពិធីដដែលនោះ សម្ដេចតេជោ បានថ្លែងកោតសសើរចំពោះ...
ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការរៀបចំផែនការថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានលើកឡើងពីគំនិតផ្តួចផ្តើមថ្មីៗក្នុងការការពារព្រៃឈើ និងគ្រប់គ្រងសំរាម។ នៅក្នុងឱកាសនោះ តំណាងអង្គការសហប្រជាជាតិបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំឯកសារ NDC...
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS, រយៈពេលបីសប្ដាហ៍ខាងមុខភាគីថៃត្រូវឆ្លើយតបចំពោះការជូនដំណឹងជាផ្លូវការរបស់កម្ពុជា។ ខណៈពេលនេះកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបរួចហើយដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាសមាជិកទី៥ ហើយបង្កើតទៅជាគណៈកម្មការនៃអ្នកផ្សះផ្សា សម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN...