ព័ត៌មាន
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
ក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត «យុទ្ធនាការពន្លកបៃតង» យ៉ាងសកម្ម តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តមទី២ គឺ «ភាពបៃតង» បានជំរុញការអនុវត្តសកម្មភាពបណ្តុះ និងការចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំស្តារព្រៃសហគមន៍ ដាំនៅតាមទីសាធារណៈ ដូចជានៅតាមសាលារៀន វត្តអារាម និងមូលដ្ឋាននា ដើម្បីបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ។
សូមបញ្ជាក់ថា យុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ត្រូវបានបង្កើតឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនគម្របព្រៃឈើ បណ្តុះផ្នត់គំនិតស្រឡាញ់ធម្មជាតិដល់ប្រជាជន និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានបានពង្រីកការបណ្តុះកូនឈើ ដោយផលិតកូនឈើរាប់លានដើម (ចន្លោះពី ៣ ទៅ ៥លានដើមក្នុងមួយឆ្នាំ) នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួណ៥កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង។ កូនឈើទាំងនោះរួមមាន ឈើព្រៃ (ដូចជា បេង នាងនួន) ឈើហូបផ្លែ និងកូនត្នោត។ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើ ជូនសាធារណជន សហគមន៍ សាលារៀន និងវត្តអារាម ដើម្បីយកទៅដាំនៅតាមមូលដ្ឋានរៀងៗខ្លួន ឬដាំស្តារព្រៃ នៅក្នុងពេលខាងមុខក្នុងឆ្នាំ២០២៦ ចំនួន៥លានដើម។







-
PR NEWS6 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន4 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន4 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
កីឡា4 days agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
ព័ត៌មាន4 days agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា