ព័ត៌មាន
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការរៀបចំផែនការថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានលើកឡើងពីគំនិតផ្តួចផ្តើមថ្មីៗក្នុងការការពារព្រៃឈើ និងគ្រប់គ្រងសំរាម។
នៅក្នុងឱកាសនោះ តំណាងអង្គការសហប្រជាជាតិបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំឯកសារ NDC 3.0 យ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ព្រមទាំងបានបញ្ជ្រាបបញ្ហាកុមារ និងសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រនេះយ៉ាងល្អប្រសើរ។
ទោះជាយ៉ាងណា ដើម្បីសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស តំណាង UN បានស្នើឱ្យបង្កើតគណៈកម្មាធិការកម្រិតខ្ពស់ (High-Level Committee) មួយ ដែលដឹកនាំរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0។ គណៈកម្មាធិការនេះនឹងមាន UN ជាអ្នកសម្របសម្រួលក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយ UNDP រួមផ្សំជាមួយស្ថាប័ន UN ផ្សេងទៀត (រួមមាន UNICEF, FAO, WFP និង UNIDO) ព្រមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដើម្បីរៀបចំក្របខ័ណ្ឌទាក់ទាញហិរញ្ញប្បទានពីវិស័យឯកជន និងដៃគូបរទេស។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការយល់ស្របទាំងស្រុងចំពោះការលើកឡើងនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើការរួមគ្នាគ្រប់វិស័យ ជាពិសេសវិស័យអាទិភាពទាំង៥ (ថាមពល កសិកម្ម ព្រៃឈើ គីមី និងសំណល់) គឺជាការងារចាំបាច់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិនេះ គឺមិនចង់បានត្រឹមតែលទ្ធផលចុងក្រោយនៃគម្រោងនោះទេ ប៉ុន្តែត្រូវផ្តោតលើលទ្ធផលដែលមានឥទ្ធិពលវិជ្ជមានពិតប្រាកដ និងអាចវាស់វែងបានទៅលើសង្គម និងបរិស្ថាន។ ជាក់ស្តែង ដូចជាការគ្រប់គ្រងសំណល់នៅតាមរោងចក្រ គឺមិនត្រឹមតែទប់ស្កាត់ការបំពុលចំពោះសុខភាពសាធារណៈ ទឹក និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំណោះស្រាយសម្រាប់ដំណើរការផលិតកម្ម តាមរយៈការដាំស្មៅយក្ស (Giant King Grass) យកមកកែច្នៃប្រើប្រាស់ជំនួសឈើធម្មជាតិ ដើម្បីកាត់បន្ថយការកាប់អុស និងជួយឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរឡើងវិញ និងមានកត្តាជោគជ័យជាយុទ្ធសាស្រ្តផ្សេងទៀតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលកម្ពុជាសម្រេចបាន៕










-
PR NEWS6 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន4 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន4 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
កីឡា4 days agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
ព័ត៌មាន4 days agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា