(ហ្សាការតា ឥណ្ឌូណេស៊ី) ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងជំនួបនោះ ក៏មានការចូលរួមផងដែរពី ឯកឧត្តម យៀប...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារជូនបងប្អូនវីរយុទ្ធជន និងវីរយុទ្ធនារីជួរមុខដែលកំពុងលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រជាជន និងមាតុភូមិកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរថា «បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ»! ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព….។ លោកជំទាវបណ្ឌិត បានបន្តថាក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា...
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្កោលទោសការវាយប្រហាររបស់ថៃដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែល បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា- សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវបានការពារ យ៉ាងដំណំ។ ការថ្កោលទោសនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា មកទល់នឹងម៉ោងប្រមាណ ៣៖៤៥ នាទីល្ងាចថ្ងៃទី១០ ខែធ្នូនេះយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៥នាទី យោធាថៃផ្លោងគ្រាប់កាំភ្លើង១៥៥មម ចំនួន ២គ្រាប់ចូលបឋមសិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។ ក្រសួងការពារជាតិ ក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ...
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលលោក អនុធីន នាយករដ្ឋមន្រ្ដីថៃ ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះព្រំដែនប្រទេសទាំងពីរដែលកំពុងកើតឡើងនៅតំបន់ព្រំដែន។ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា ជំនួបតាមទូរស័ព្ទឯកឧត្តមបង្ហាញការកោតសរសើរចំពោះការបើកចំហ និងឆន្ទៈរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបន្តចរចាសំដៅបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ ឯកឧត្តមបន្តថា ស្របពេលដែលមិនទាន់ដំណោះស្រាយចុងក្រោយណាមួយត្រូវបានឈានដល់ការបន្តកិច្ចប្រឹងប្រែងការទូតបានធានាអាចធានា...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។...
(ទីក្រុងហ្សាកាតា): យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) បានឲ្យដឹងថា ថ្ងៃនេះបានកោះប្រជុំអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញបច្ចេកទេសនៅឯកិច្ចសន្ទនាកម្រិតខ្ពស់ថ្នាក់តំបន់ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចល័តធនធាននៅក្នុងសកម្មភាពមីន/ERW នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ការប្រមូលផ្តុំដ៏សំខាន់នេះ បាននាំប្រទេសសមាជិកអាស៊ាន និងដៃគូរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ និងតម្រឹមសកម្មភាពមីនជាមួយនឹងគោលដៅសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់។ តាមប្រភពខាងលើ អង្គប្រជុំបានបង្ហាញពីសុន្ទរកថារបស់ ARMAC ក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអគ្គលេខា ធិការអាស៊ាន ដែលបានគូសបញ្ជាក់អំពីរណសិរ្សរួបរួមក្នុងការដោះស្រាយផលប៉ះពាល់មនុស្ស និងសេដ្ឋកិច្ចសង្គមនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម(ERW) នៅទូទាំងតំបន់។...
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្រ បានអញ្ជើញប្រគល់ព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០ម៉ឺន (មួយរយពាន់ដុល្លារស.រ.អា) ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលដោយឯកឧត្តម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”។ ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងសមាគមធនាគារនៅកម្ពុជា...