ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរចូលរួមរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
អ្នកដើរធម្មយាត្រាកោះតៃវ៉ាន់ជាងមួយពាន់នាក់ បានសម្រុកទៅកាន់ខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន ក្នុងសប្តាហ៍នេះ សម្រាប់ពិធីបុណ្យសាសនា ជាគំរូដ៏កម្រនៃការផ្លាស់ប្តូរវប្បធម៌ឆ្លងកាត់ច្រកសមុទ្រដែលការគំរាមកំហែងត្រូវបានគ្របដណ្តប់ដោយសារតែសមយុទ្ធយោធាដ៏មានសក្តានុពលរបស់ចិន។ នៅលើកោះ Meizhou សំឡេងផាវនិងឃ្មោះលឺខ្លាំងៗ បានអមដំណើរអ្នកគោរពបូជានៃអ្នកប្រតិបត្តិលទ្ធិព្រះម៉ែគង្គា ដែលត្រូវបានគោរពបូជាដោយមនុស្សរាប់លាននាក់នៅកោះតៃវ៉ាន់ និងនៅទូទាំងសហគមន៍ឆ្នេរភាគខាងត្បូងប្រទេសចិន។ កោះនេះ គឺជាមជ្ឈមណ្ឌលអ្នកគោរពបូជានៃអ្នកប្រតិបត្តិលទ្ធិព្រះម៉ែគង្គាដ៏សំខាន់បំផុត។ ព្រះវិហ៊ារ Mazu នៅសងខាងនៃច្រកសមុទ្រ មានទំនាក់ទំនងដោយបើកចំហ និងវប្បធម៌យ៉ាងជិតស្និទ្ធ។ ពិធីបុណ្យនៅឆ្នាំនេះ ធ្វើឡើងប្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងតឺ(Lai Ching-te)...
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Mohammed Afif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រថា ក្រុមហេសបូឡា បានបដិសេធថាក្រុមនេះមានអាវុធដែលបានរក្សាទុកនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់។ លោក Afif និយាយថា អាទិភាពរបស់ក្រុមនៅពេលនេះ គឺការកម្ចាត់អ៊ីស្រាអែល ប៉ុន្តែខ្លួនក៏បើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបញ្ឈប់ «ការឈ្លានពាន»។ ការវាយលុកលើទីក្រុង Tel Aviv ទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយអ្វីដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្រុង Haifa, Acre, Nahariya និងក្រុងSafa បញ្ជាក់ថា យើងកំពុងស្ថិតក្នុងដើមដំបូងនៅឡើយ។...
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកជំនាញកំពុងប៉ាន់ប្រមាណថា ការខូចខាតដោយសារព្យុះសង្ឃរា Milton អាចខាតបង់ដល់ទៅ៥០ពាន់លានដុល្លារ។ លោក Biden បានសន្យាស្នើសុំមូលនិធិពីសភា ដោយនិយាយថា «យើងនឹងត្រូវការជំនួយច្រើន» ។ លោក Biden និយាយបាននៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហន្តរាយនៃព្យុះសង្ឃរា Milton ដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Jennifer Granholm រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas...
រតនគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅដល់អភិបាលខេត្តរតនគិរី រកមើលដីដែលទំនេរ និងធ្វើបញ្ជីឲ្យបានច្បាស់លាស់ ចំពោះកងកម្លាំងដែលពុំទាន់មានដីសម្រាប់រស់នៅសមរម្យ ដើម្បីចែកជូនដល់ពួកគាត់ សម្រាប់សង់ផ្ទះនិងធ្វើកសិកម្មជាដើម ។ ក្នុងកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងរៀបចំដែនដីកំពុងអនុវត្តន៍នូវគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលមានជាការបែងចែកដីជូនប្រជាពលរដ្ឋដែលគ្មានដី...
អនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃសុក្រ ទី១១ ខែតុលាថា លោកស្រី នឹងដាក់សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី ហើយបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្សដើម្បីផ្តល់ផ្តល់មតិកែលម្អលើគោលនយោបាយ ប្រសិនបើលោកស្រីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ ដូច្នេះហើយ ផ្នែកនៃអ្វីដែលលោកស្រីចង់ធ្វើ គឺបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្ស ជាអ្នកដែលអាចផ្តល់មតិកែលម្អលើគោលនយោបាយ ខណៈយើងឈានឆ្ពោះទៅមុខ។ ដោយសារតែនេះជារឿងដែលលោកស្រីយល់ និងគិតហ្មត់ចត់ ដើម្បីឱ្យពួកយើង សហរដ្ឋអាមេរិក រក្សាបានឋានៈរបស់យើងជាប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតលើពិភពលោក យើងត្រូវការប្រព័ន្ធគណបក្សពីរដែលមានភាពល្អប្រសើរ។ លោកស្រី...
មនុស្សច្រើននាក់ដែលបានរងរបួស ក្នុងការវាយប្រហារលើទីតាំងអណ្តូងរ៉ែធ្យូងថ្មឯកជន នៅភាគនិរតីប្រទេសប៉ាគីស្ថាន ត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Quetta កាលពីថ្ងៃសុក្រ។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងប្រហែល៤០នាក់ ប្រដាប់ដោយកាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃបានសម្លាប់កម្មករអណ្តូងរ៉ែមួយចំនួនក្នុងពេលកំពុងដេកលង់លក់។ នគរបាលបញ្ជាក់ថា មនុស្សជាង២០នាក់ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពុំមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។ ម្ចាស់អណ្តូងរ៉ែម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកវាយប្រហារ បានដុតកម្ទេចអណ្តូងរ៉ែចំនួន ១០កន្លែង រួមជាមួយឧបករណ៍ និងគ្រឿងចក្រ ខណៈម្ចាស់អណ្តូងរ៉ែ បានទទួលការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធមួយរយៈមកហើយ។ ការវាយប្រហារ បានកើតឡើងនៅក្នុងខេត្ត...
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥...
អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់គំរាមនៅជិតទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយទទួលស្គាល់ថា «ការវាយប្រហារ» គឺជាការទទួលខុសត្រូវចំពោះការធ្វើឱ្យកម្លាំងមួកខៀវពីរនាក់រងរបួសនៅក្នុងឧប្បត្តិហេតុ ដែលបានបង្កឱ្យមានប្រតិកម្មផ្នែកការទូតយ៉ាងខ្លាំង។ យោងតាមបេសកកម្មអង្គការសហប្រជាជាតិបានឲ្យដឹងថា កងទ័ពមួកខៀវជនជាតិស្រីលង្កាទាំងពីរនាក់ បានរងរបួសនៅមូលដ្ឋានធំរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ក្នុងទីក្រុង Naqura ភាគខាងត្បូងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីទាហានឥណ្ឌូនេស៊ីពីរនាក់បានរងរបួស នៅពេលដែលរថក្រោះបានបាញ់ទៅលើប៉មយាមមួយកន្លែង។ ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការថ្កោលទោសពីប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច កងទ័ពរបស់ខ្លួនបានសន្យាថានឹងអនុវត្ត «ការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់» ។ យោធាអ៊ីស្រាអែល...
តាកែវ ៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន២ខ្សែ ក្នុងស្រុកចំនួនពីរ នៅខេត្តតាកែវ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយផ្លូវទាំងនោះបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការប្រែក្លាយ តំបន់ជនបទឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍កាន់តែរីកចម្រើន។ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១១ ខែ តុលា...