កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធមកពីចម្រុះវិស័យចំនួនសរុបជាង ១ពាន់នាក់ បានចូលរួមប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមស្តីពី គោលនយោបាយឆ្លើយតបគាំពារសង្គមសិទ្ធិការងារ និងវិបត្តិសកល។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយកម្ពុជាលើការអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា...
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបំផុសដល់គ្រប់ភាគីពាក់ព័ន្ធ ត្រៀមចូលរួម និងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវទាញប្រយោជន៍ពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅរកប្រកួតប្រជែងកម្រិតខ្ពស់ និងអន្ដរជាតិនាថ្ងៃអនាគត។ ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រសួងអប់រំ បានកោះប្រជុំគណៈកម្មការរៀបចំ រួមជាមួយតំណាងសហព័ន្ធកីឡាជាតិ មុនការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធពិធីបើក ចាប់ពីថ្ងៃទី២ ខែឧសភាចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃទី៩ ខែឧសភា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ មិនចាំបាច់ចុះទៅការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (Environmental Impact Assessment – EIA) ចំពោះក្រុមហ៊ុនវិនិយោគដែលបានទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសទៀតនោះទេ ពីព្រោះការងារនេះ តំបន់សេដ្ឋកិច្ចពិសេសគឺជាអ្នកទទួលខុសត្រូវរួចទៅហើយ ដូច្នេះមិនចាំបាច់ធ្វើត្រួតគ្នាដល់ទៅពីរដងនោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តចំពោះករណីក្មេងទំនើងដែលប្រព្រឹត្តល្មើសច្បាប់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺទី១.មានសារៈប្រយោជន៍សម្រាប់ជាតិ ទី២. សម្រាប់អ្នកដែលពាក់ព័ន្ធ បានន័យថាវាក្លាយជាឱកាសមួយសម្រាប់គាត់អប់រំកែប្រែខ្លួនដែរ។ ហើយក្រុមការងារចំពោះកិច្ចមួយកំពុងធ្វើកិច្ចការងារនេះ។ ហើយសប្តាហ៍ក្រោយនឹងមានកាេជួបកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌមួយនេះឲ្យទទួលបានជោគជ័យ។ មកដល់ម៉ោងនេះមានវិធានការបីដែលនឹងត្រូវដាក់ឲ្យអនុវត្តក្នុងនោះទី១.ទោសការងារសហគមន៍ (ច្បាប់មានហើយ) ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែទោសអត់អនុវត្តនោះទេ។ ហើយដាក់កាតព្វកិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ និងទី៣....
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ចំពោះសំណួរររបស់អ្នកសារព័ត៌មានអន្តរជាតិថា បើចង់ឱ្យឯកឧត្ដមឈប់លើក អំពីបញ្ហាយោធាថៃបន្តកាន់កាប់ដោយខុសច្បាប់មកលើកម្ពុជា ប្រាប់ឆាកអន្តរជាតិ នោះមិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើកម្ពុជា។ តាមរយៈ សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឆ្លើយតបចំពោះសំណួររបស់សារព័ត៌មានអន្តរជាតិ ដែលបានសួរថា៖ “កាសែតថៃ...
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ មានប្រសាសន៍ណែនាំជូនអង្គប្រជុំ ក្រៅពីការងារកែទម្រង់រដ្ឋបាលសាធារណៈដែលបានអនុវត្តយ៉ាងសកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់សហការីទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាពចំនួន ៣ លើមុខងារស្នូល រួមមានការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ការធានាអត្ថប្រយោជន៍ជូនមន្ត្រី និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទាក់ទងនឹង ការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល...
លោកជំទាវរដ្ឋមន្ត្រី Lazaro ប្រធានអាស៊ាន បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តចំពោះតួនាទីរបស់ហ្វីលីពីនជាអ្នកដឹកនាំ ការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកជំទាវ Maria Theresa P. Lazaro រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋហ្វីលីពីន...
សម្តេចតេជោ ហ៊ុន សែន ចាត់ទុក ឯកឧត្តម ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជា អតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមិត្តចាស់របស់កម្ពុជា។ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Pham...
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការចុះត្រួតពិនិត្យទីតាំងអគារស្នាក់នៅដ៏ធំមួយកន្លែងស្ថិតក្នុង ដី ឡូតិ៍លេខ២ ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសង្ស័យមានបង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំកម្លាំងចុះអនុវត្តន៍ការងារផ្ទាល់ដោយលោកអភិបាលរងរាជធានីភ្នំពេញចំនួន...