ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។ លោក ទេព អស្នារិទ្ធ បានបន្តថា សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលបីខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីថ្មីៗនេះថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គម...
ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីវិស័យឯកជនលើវិស័យទេសចរណ៍ និងសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦នេះ បានប្រកាសបើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦។ យុទ្ធនាការនេះ មានគោលដៅសំខាន់ គឺប្រែក្លាយរដូវដែលមានភ្ញៀវទេសចរតិច ទៅជាពេលវេលាសាកសមសម្រាប់ទស្សនាកម្ពុជា ជំរុញការដើរលេងក្នុងស្រុក និងជំរុញការស្រូបទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវកាលនេះ។ ឆ្នាំ ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង ជាថ្មី ក្រោយសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការនៅឆ្នាំ ២០២៥កន្លងទៅ។...
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បាន ទទួលសមាជិកថ្មីជិត ១ ០០០នាក់ ពីសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ភ្ជាប់ជាមួយការទទួលសមាជិកថ្មីនេះ ក៏មានការសម្ពោធស្នាក់ការគណបក្ស ដែលធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ...
យោងតាមសេចក្តីប្រកាសព័ត៌មាន ព្រឹទ្ធសភាកម្ពុជា បានបង្ហាញថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការអភិវឌ្ឍរបស់កកម្ពុជាលើគ្រប់វិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃក្ដី។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខដោយជានិច្ចដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់ របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែ គឺជាការធានានូវទី១. ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ, ទី២៖ ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន ប្រភពច្បាស់លាស់នៃព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ និងទី៣៖ ការធានាបាននូវការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិ និងប្រជាជន។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខលើការពង្រឹងវិស័យសារព័ត៌មាន ដោយផ្តោត លើការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយ និងការអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុច ដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។ អនុសាសន៍សំខាន់ៗទាំង ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ដោយបន្តយកចិត្តទុកដាក់អនុវត្តមានដូចជា៖ ទី១....
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។ លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦...