អតីតពលករមកពីប្រទេសថៃ ចំនួន២៣នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំនាញ ជាងទឹក ជាងភ្លើង ជាងកំបោរ និងការរៀបការ៉ូ ខណៈដែលពួកគាត់ បានធ្វើតេសជាប់ជាស្ថាពរ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះ ។ ឯកឧត្ដម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពលករ ដែលធ្វើការនៅប្រទេស ហើយបានត្រឡប់មកកម្ពុជាវិញគឺពួកគាត់មានតែបទពិសោធន៍ និងជំនាញពីមុន ប៉ុន្ដែគ្មានការបញ្ជាក់ពីចំណេះដឹង ខណៈដែលពួកគាត់...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលបីខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីថ្មីៗនេះថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គម...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦នាក់។ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន...
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យការងារក្រោមប្រធានបទ “ សន្តិភាព គឺជាមូលដ្ឋានគ្រឹះបង្កើតការងារសមរម្យ និងសហគមន៍សុខសាន្ត”។ នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងឱ្យដឹងថា ឆ្នាំនេះ...
រយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅក្នុងក្រុងរុនតាឯកតេជោសែន ដោយបានបង្ហាត់បង្រៀនជំនាញចំនួន៥ រួមមាន គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ថ្ម និងចម្លាក់ពុម្ព។ លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។...
ភ្នំពេញ៖ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានព្រមានថា ថៃកំពុងឈានទៅរកការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរចំពោះការបង្ហាញពីចេតនាចង់លុបចោល អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ឬហៅថា MoU2001 ដែលបានចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១។ ទោះបីយ៉ាងណា ជំហររបស់កម្ពុជានៅតែគោរព អនុវត្តទៅតាមទាំងខ្លឹមសារទាំងស្មារតីរបស់ MoU-2001 ហើយកម្ពុជាប្តេជ្ញាស្វះស្វែងរកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់ ក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី។ ថ្លែងក្នុងកិច្ចពិភាក្សាពិសេស ក្រោមប្រធានបទ៖ តើអន្តរជាតិមើលឃើញបែបណា ចំពោះការគោរពបទឈប់បាញ់រវាងកម្ពុជា និងថៃ? ជាមួយ BTV...
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា អ្វីដែលជាគោល ការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ នឹងវិធានការដែលត្រូវអនុវត្ត ចំពោះករណីក្មេងទំនើង ដែលបានប្រព្រឹត្តល្មើសច្បាប់ ដើរអុកឡុកក្នុងសង្គម គឺពិតជាមានសារ សំខាន់ និងជាការត្រឹមត្រូវបំផុត។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិក្សាផ្លូវច្បាប់...
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង ២៣ម៉ឺនដុល្លារ នៃបរិវេណវត្តព្រៃខ្លូត ហៅវត្តច្រេស ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត...
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគមគ្រូពេទ្យវះកាត់រោគស្រី្តអង់ដូស្កុបពីកម្ពុជា, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់សន្និសីទឆ្នាំនេះ យើងបានរៀបចំកម្មវិធីវិទ្យាសាស្រ្ត ដែលមានប្រធានបទថ្មីៗសំបូរបែប និងវាគ្មិនជាតិ អន្តរជាតិ បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗស្តីពីអំពី...
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អះអាងថា ការបាត់បង់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងកម្ពុជា និងថៃ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ខណៈអនុស្សរណៈនេះវាក៏ជាក្របខណ្ឌមួយ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រកម្ពុជា និងថៃផ្អែកទៅលើច្បាប់អន្តរជាតិ។ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីម្សិលមិញទាក់ទងនឹងភាគីថៃគ្រោងនឹងលុបជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជាក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនសមុទ្រកម្ពុជានោះ ឯកឧត្តម ប្រាក់ សុខុន...