សាររបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច WHO ៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala)...
នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីឡើងវិញលើរថយន្តធុនធំចូលក្នុងម៉ោងហាមឃាត់ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយតទៅ ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ដើមសប្តាហ៍ក្រោយនេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបើកការចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការប្រើប្រាស់វិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង លើរថយន្តធុនធំ និងយានយន្តទាំងឡាយណាដែលដឹកទំនិញ ឬឥវ៉ាន់សំពីងសំពោង ងាយបង្កគ្រោះថ្នាក់ជាយថាហេតុ ឬបង្កការកកស្ទះចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ។ ការអនុវត្តនេះ ធ្វើឡើងក្រោមបទបញ្ជា និងគោលការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ...
រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Masaki Shirakawa នាយកមជ្ឈមណ្ឌលប្រើប្រាស់បរិស្ថានលំហអាកាស (Space EnvironmentUtilization Center) នៃទីភ្នាក់ងាររុកអាវកាសជប៉ុន – JAXA...
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅថា គ.អ.ច.ទ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលជិត២ខែកន្លងមកនេះ (១៥ មិថុនា...
ក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ រហូរមកដល់ឆ្នាំ២០២៦ គឺបទល្មើសឆ្លងដែនមកពីវៀតណាម និងឡាវ ចូលមកកម្ពុជាមានរហូតដល់ទៅដល់ជាង ១ពាន់សំណុំរឿង និងឃាត់ខ្លួនជនល្មើសជាង២ពាន់នាក់។ ដោយក្នុងនោះបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជាបានថ្លែងថា សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ លើកទី៨ គឺពិតជាមានសារសំខាន់លើវិស៍យតុលាការ ជាពិសេសតុលាការនៅជាប់ព្រំដែនរវាងប្រទេសទាំងបី គឺតែងតែមានបទល្មើសឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ដោយតុលាការនឹងលើកយកវិធានការនៃការជំនុំជម្រះលើរឿងនេះ...
ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «ដារ៉ា៧២» ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន (ពេស្យាចារកុមារ)។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជា ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ សំណុំរឿងស្ត្រីឈ្មោះ ចិន្ដា សុវណ្ណារី ម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយជេរប្រមាថអតិថិជនដែលជាកងទ័ព ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ទូរទស្សន៍ BTV នៅនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា...
ក្រុមក្មេងទំនើង ៣២នាក់ ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញស្រាវជ្រាវ បង្ក្រាបជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃ និងធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៦ នៅក្នុង ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចបានណែនាំរួចហើយក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់បណ្ដាមន្រ្ដីគណបក្សនៅមូលដ្ឋានឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប ហើយសម្ដេចក៏លើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះការបង្កើនចំនួនស្រ្ដីនៅក្នុងតួនាទីនៃរាជការស៊ីវិល ខណៈគិតត្រឹមឆ្នាំ២០២៥ អត្រាមន្រ្ដីរាជការជាស្រ្ដីមានចំនួន...
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក (មួយលានមួយសែនដុល្លារអាម៉េរិក) ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា...