កម្ពុជាកំពុងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ ជាលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា។...
កសិករស្រុកទឹកឈូបានបញ្ជាក់ថា លោកដាំលម៉ើបានជាង២០០ដើម មូលហេតុនៃការដាំដោយសារលម៉ើងាយស្រួលដាំ និងថែទាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន និងមិនទាន់មានអ្នកដា។លម៉ើអាយុ២ឆ្នាំចាប់ផ្តើមផ្លែ ជាមធ្យមប្រហែល១០០គីឡូក្រាមក្នុងមួយដើម តម្លៃចាប់ពី៨-២០ដុល្លា ក្នុង១គីឡូ។ ហើយបើមានអ្នកចង់ដាំ កសិកររូបនោះថានឹងជួយប្រាប់បច្ចេកទេសផ្សេងៗដោយមិនគិតថ្លៃ។ កសិកររស់នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត លោក លឹម ភារុណ បានប្រាប់ឲ្យដឹងថា ដំបូងលោកដាំលម៉ើ៥ដើមសាកល្បង បន្ទាប់មកក៏ពង្រីករហូតមកដល់បានជាង២០០ដើម នៅលើផ្ទៃដីមួយហិតតាកន្លះ ។ កាលពីមិនទាន់មានបច្ចេកទេស លម៉ើលោកអាយុ៣ទើបមានផ្លែ ប៉ុន្តែក្រោយសិក្សាស្រាវជ្រាវបច្ចេកទេសបន្ថែម ល្ម៉ើអាយុត្រឹមតែ២ឆ្នាំ ចាប់ផ្តើមផ្លែហើយ។ លោកដាំលម៉ើដោយសារ...
កំពត៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងសិប្បកម្មវេចខ្ចប់ខុសច្បាប់មួយកន្លែងស្ថិត ក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងរកឃើញភស្តុតាងនៃបទល្មើសដោយម្ចាស់ទីតាំងបាន លួចបន្លំដោយផ្ទេរស្ករសពីសម្បកបាវដែលមានអក្សរថៃ ទៅសម្បកបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។ បើតាមរបាយការណ៍ដែលទើបទទួលបានពីកម្លាំងអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា ក្រោយការឆែកឆេររកឃើញ ១.ស្ករសចំនួន៥៤០បាវ មានទម្ងន់២៧តោន និងស្ករសចំនួន១១យោង ស្មើនឹង១១០បាវ មានទម្ងន់៥.៥តោន...
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានរំលឹកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់និកាយសាសនា។ ឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីខួប២៥ឆ្នាំ នៃក្រុមជំនុំមេតូឌីស្តព្រះពរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់និកាយសាសនា ព្រមទាំងប្រឆាំងរាល់ការរើសអើងគ្រប់ទម្រង់ ការបែងចែកក្នុងចំណោមប្រជាជន...
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប៧៣គ្រួសាររស់នៅក្នុង ក្នុងស្រុកចំការលើ។ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង...
ថ្វីត្បិតតែថ្ងៃ ៨ ឧសភា ដែលជាទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម បានកន្លងផុតទៅហើយក្តី ក៏នៅមានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកថវិកាសប្បុរសធម៌ចូលរួមជាវិភាគទានជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ឱ្យកាន់តែមានវិសាលភាព និងនិរន្តរភាព ។ ជាក់ស្តែង នាថ្ងៃទី១៨ ខែឧសភា នេះ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីចុងសប្ដាហ៍មុន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន៧៥៨អង្គ/នាក់ ក្នុងចំណោមសិស្ស-និស្សិតដែលបានសិក្សាចំនួន២ពាន់៧២៥នាក់ រួមមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១,២,៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៏សំណេះសំណាលដោយសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី និងជាសមិទ្ធផលថ្មីដែលប្អូនៗបានខិតខំរៀនសូត្រ ។ ជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ធ្វើជា “ស្ពានចម្លង” សម្រាប់កសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្មួយៗ មាតា...
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានប្រមាណជាង៦០ពាន់តោន ដែលជាចំនួនកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ និងបានបង្ហាញពីភាពប្រសើរឡើងនៃធនធានជលផលនៅក្នុងតំបន់។ កត្តាកើនឡើងដោយសារតែបទល្មើសនេសាទថយចុះច្រើន។ ការលើកឡើងរបស់លោក ងិន ហ៊ុន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលលលោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រកាសឡើងកាន់តំណែងជានាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងរដ្ឋនិងឯកជន ឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Devin Barta ប្រធាន AmCham...
វិស័យស្រូវអង្ករ ត្រូវការឥណទានសម្រាប់ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារអាម៉េរិកសម្រាប់ប្រមូលទិញស្រូវសើមពីប្រជាកសិករនៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែគិតគូរខ្ពស់ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលានដុល្លាអាម៉េរិក តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅពេលរដូវប្រមូលផលស្រូវម្តង់ៗ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលតែងតែគិតគូរដល់វិស័យស្រូវអង្ករ ជាពិសេស ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម...