ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលឹកឡើងវិញថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានខិតខំផ្សះផ្សា និងនាំយកបក្សពួកប្រដាប់អាវុធផ្សេងៗគ្នាឱ្យមករួមរស់ជាមួយគ្នា។ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាមរយៈសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលបាននិងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាពកម្រិតមធ្យម។ ឯកឧត្តម...
បាត់ដំបង៖ នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពផ្លូវ និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។ បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពផ្លូវ និងការងារបច្ចេកទេស ចាប់ពីផ្លូវជាតិលេខ៤៨...
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងវេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» នៅថ្ងៃទី១៨ ខែឧសភានេះថា ថា រាជរដ្ឋាភិបាលកំពុងរៀបចំឱ្យមានស្តង់ដារ នូវគោលការណ៍គ្រឹះ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេស ហើយកំពុងធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព ដោយផ្តល់អំណាច និងការទទួលខុសត្រូវឱ្យកាន់តែច្រើនដល់រដ្ឋបាលមូលដ្ឋាន។ វេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» ត្រូវបានសហការរៀបចំដោយកម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋានមនុស្សជាតិ (UN Habitat)...
រដ្ឋបាលខេត្តបានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ហើយគិតមកដល់ពេលនេះក្នុងចំណោម ១២៧ ឃុំ សង្កាត់ នៅទូទាំងខេត្តកណ្តាលរបស់យើងដែលសំរេចបាន ៩០ ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាល ឃុំសង្កាត់ និងនៅសល់ ៣២ ឃុំ សង្កាត់ ទៀតត្រូវពិនិត្យឡើងវិញនឹងបន្តPrintផែនទីព្រំប្រទល់បន្ថែមទៀត។ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច...
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយជម្រាបជូនទៅលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេចេញវិញ។ លោក ឃ្លាំង ហួត បន្ថែមថា លោកមិនដឹងថាលោក ឈុន...
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម...
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លឹម ដារ៉ែន បានបន្តឧបត្ថម្ភម៉ូតូចំនួន១០គ្រឿង ជូនទៅកាន់វីរៈកងទ័ពជួរមុខ ទិសប្រាសាទព្រះវិហារ សម្រាប់ប្រើដឹកសម្ភារ ឬស្បៀងអាហារ ជាដើម ។ ជំនួយឧបត្ថម្ភនេះ នឹងត្រូវដឹកបញ្ជូនចេញពីរាជធានីភ្នំពេញ ទៅកាន់វីរៈកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះតែម្តង ។ ម៉ូតូទាំង១០គ្រឿង ត្រូវបានផ្តល់ទៅកាន់...
ក្រុមមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការគាំទ្ររាជរដ្ឋាភិបាលដែលចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការដែលកំពុងបំពេញការងារនៅតាមបណ្តាក្រសួង-ស្ថាប័ន ដើម្បីធានាបាននូវសង្គតិភាពការងារប្រកបដោយនិរន្តរភាព។ ក្នុងបទសម្ភាសន៍ជាមួយក្រុមមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ ពួកគាត់បានឱ្យដឹងព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា ក្នុងនាមជាមន្រ្តីរាជការ គឺមានភាពសប្បាយរីករាយណាស់ដែលបានចូលរួមកិច្ចការងារនេះ និងសង្ឃឹមថា ការធ្វើជំរឿននេះ ក៏នឹងជួយសម្រួលទៅដល់ការបែងចែកនូវថវិកាជាតិដែលពាក់ព័ន្ធប្រាក់បៀរវត្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ក្រុមមន្រ្តី បានលើកឡើងបន្តថា ការធ្វើជំរឿននេះ នឹងមានផលប្រយោជន៍ជាច្រើន ដូចជាអាចដឹងពីចំនួនមន្រ្តីដែលបានចូលធ្វើការ និង ជាទិន្នន័យជាក់ស្តែង ដែលមន្រ្តីក្រសួងបានមកបំពេញការងារ ហើយក៏អាចដឹងទៀតថា...
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះអាចបង្កើត ការងារបានប្រមាណជាង ៩០០ កន្លែង។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៥ ក្នុងឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន...
ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាល ផលិតផលកែច្នៃក្នុងស្រុកកាន់តែច្រើនឡើងចូលទៅក្នុងទីផ្សារ ជាពិសេស នៅតាមបណ្តាផ្សារទំនើបនានានៅទូទាំងប្រទេស។ គិតមកដល់ពេលនេះ មានផ្សារទំនើបប្រមាណ ៤០០ បានដាក់តាំងបង្ហាញផលិតកែច្នែក្នុងស្រុក។ ក្នុងពេលដែលប្រជាពលរដ្ឋកាន់តែងាកមកគាំទ្រផលិតផលក្នុងស្រុក សិប្បកម្មផលិតស៊ុបមាន មួយកន្លែង កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ តាមរយៈគុណភាព រសជាតិ និងការផលិតប្រកបដោយសុវត្ថិភាព។ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជួយជ្រោមជ្រែកដល់សហគ្រាសកែច្នៃក្នុងស្រុក ដើម្បីនាំយកផលិតផលរបស់ពួកគេចែកចាយនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយជាងមុន។ សព្វថ្ងៃ ក្រសួងពាណិជ្ជមកម្ម កំពុងធ្វើ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែលរៀបចំឡើងដើម្បីចូលរួមលើកកម្ពស់...