ការបញ្ជាក់របស់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងបែបនេះធ្វើឡើងក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នៅស្រុកបូទុមសាគរ។ លោកជំទាវ ក៏បានលើកឡើងពីគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនដែលបានពលីកម្មបូជាសាច់សាច់ស្រស់ឈាមស្រស់ ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋ។ ការពលីកម្មអតីតយុទ្ធជន និងនិវត្តជនមិនអាចបំភ្លេចបានឡើង ពោលគឺត្រូវតែតបស្នង ក្នុងន័យដែលពួកគាត់បានចូលរួមចំណែកការពារបូរណភាពទឹកដី កសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ប្រទេស សំដៅធ្វើយ៉ាងបានមកការអភិវឌ្ឍន៍សង្គមជាតិ។ លោកជំទាវអភិបាលខេត្ត បានលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី អតីតយុទ្ធជន ដែលបានពលីកម្មបុព្វហេតុដើម្បីការពារជាតិមាតុភូមិគ្រប់ដំណាក់កាល ពិសេសតស៊ូសង្រ្គាមជាមួយប្រទេសថៃដែលបានឈ្លានពានទឹកកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនសព្វថ្ងៃ។...
នៅលើទឹកដីវប្បធម៌ដ៏សក្ការៈនៃរមណីយដ្ឋានអង្គរ មានប្រាសាទបុរាណមួយអណ្ដែតត្រដែតឡើងផ្ដាច់ខ្លួនពីគេ ដែលមិនត្រឹមតែជាអច្ឆរិយវត្ថុនៃស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវិមានតំណាងឱ្យ «សេចក្ដីស្រឡាញ់ កតញ្ញុតាធម៌ និងការដឹងគុណ» យ៉ាងជ្រាលជ្រៅរបស់កូនចៅជំនាន់ក្រោយចំពោះដូនតា។ នោះគឺប្រាសាទមេបុណ្យខាងកើត ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ រឿងរ៉ាវនៃការកសាងប្រាសាទនេះ ដើម្បីតបស្នងសងគុណមាតាបិតានៃអង្គព្រះមហាក្សត្រដ៏ចម្បងនៃប្រវត្តិសាស្រ្តអង្គរ។ បើយើងត្រឡប់ទៅកាន់សតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ នៃគ្រិស្តសករាជ ព្រះបាទរាជេន្ទ្រវរ្ម័នទី១ បានឡើងគ្រងរាជ្យសម្បត្តិ និងបានដឹកនាំចក្រភពខ្មែរឆ្ពោះទៅរកភាពរុងរឿង។ ក្នុងនាមជាក្សត្រប្រកបដោយធម៌ ព្រះអង្គមិនដែលបំភ្លេចនូវគុណូបការៈរបស់បុព្វការីជនឡើយ។ ព្រះអង្គបានត្រាស់បង្គាប់ឱ្យកសាងប្រាសាទមេបុណ្យខាងកើតឡើង ដោយបែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ និទានកថាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតត្រូវបានកត់ត្រានៅក្នុងសិលាចារឹក...
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)»។ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល អមដំណើរដោយ...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦ នៅឯសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ។ ឆ្នាំ២០២៦នេះ ដោយមានការ អនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈកម្មការកិច្ចសហប្រតិបត្តិការ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ។
វិនិយោគិនចិនកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា និងចាត់ទុកការពង្រឹងឧបករណ៍ មានហានិភ័យ គឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និងជាកម្លាំងចលករជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។ លោក ហ៊ី ចីងវ៉ី (He Jing Wei) តំណាងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) លើកឡើងក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស...
«រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់យ៉ាងដល់យុវជន រាប់តាំងពីគោលនយោបាយល្អ សាលារៀនល្អ និងសម្បូរបែប គ្រូបង្រៀនក៏មានសមត្ថភាព ខណៈដែលសម្ភារៈសិក្សាក៏មិនខ្វះ។ ទោះយ៉ាងណា មានតែកិច្ចខិតខំប្រឹងប្រែងខ្លួនឯងទេដែលជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែ លេចធ្លោក្នុងសង្គម និងមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត»។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។ ដើម្បីក្លាយជាមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន...